សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្សដែលតែងតែគាំទ្ររាល់សកម្មភាព និងសហការជាមួយសាលា រហូតមកដល់ពេលនេះ។
នៅខែមិថុនានេះសិស្សានុសិស្សកំពុងតែអនុវត្តសកម្មភាពសិក្សារបស់ពួកគេប្រកបទៅដោយភាពសប្បាយរីករាយ និងស្វាហាប់។ ពួកគេអាចសិក្សា បានដោយភាពស្ងប់ស្ងាត់ ហើយមានអារម្មណ៍ថាពួកគេមានភាពរីកចម្រើនប្រសើរឡើងជារៀងរាល់ថ្ងៃ។
ឥឡូវនេះគឺកំពុងស្ថិតនៅក្នុងរដូវវស្សា ហើយក៏ជាពេលវេលាដែលសិស្សានុសិស្សអាចនឹងកើតមានជំងឺដូចជា ជំងឺគ្រុនផ្តាសាយ មិនស្រួលខ្លួន ក្តៅខ្លួនជាដើម។ ដូចនេះយើងខ្ញុំស្នើសុំឱ្យបន្តការយកចិត្តទុកដាក់លើសុខភាពរបស់កូនៗនៅផ្ទះដោយលាងដៃ ខ្ពុរមាត់ រក្សាទម្លាប់ប្រចាំថ្ងៃ ញ៉ាំអាហារមាន ជីវជាតិសម្រាប់ទ្រទ្រង់រាងកាយឱ្យបានទៀងទាត់។
យើងទាំងអស់គ្នាក្នុងនាមជាមាតាបិតា អាណាព្យាបាល និងសាលានឹងជួយគាំទ្រដល់សុខភាព និងការអភិវឌ្ឍរបស់សិស្សានុ សិស្សឱ្យកាន់តែរីកចម្រើនតាមរយៈការសហការគ្នារវាងក្រុមគ្រួសារ និងសាលា។ សូមអរគុណ!!
ការពិនិត្យភ្នែក
នៅថ្ងៃទី៣ ខែមិថុនា ដោយមានកិច្ចសហការពីមន្ទីរពេទ្យភ្នែកជប៉ុនJapan Eye Hospital (JEH) វេជ្ជបណ្ឌិត និងបុគ្គលិក សរុបចំនួន 10 នាក់បានអញ្ជើញមកសាលា JICLA ដើម្បីពិនិត្យសុខភាពភ្នែករបស់សិស្សានុសិស្សយ៉ាងហ្មត់ចត់។ ការពិនិត្យបានចាប់ផ្ដើម ដោយការធ្វើតេស្តចំណាំងផ្លាត។ ដោយប្រើម៉ាស៊ីនដែលរកបញ្ហាភ្នែក ដូចជា myopia និង astigmatism ហើយអាចពិនិត្យឱ្យសិស្សានុ សិស្សបានយ៉ាងមានប្រសិទ្ធភាព។ បន្ទាប់មកធ្វើតេស្ដការមើលឃើញ។ សិស្សានុសិស្សបានទទួលការពន្យល់លម្អិតជាមុនពីគ្រូបន្ទុកថ្នាក់ និងគិលានុបដ្ឋាយិកា អំពីវិធីដំណើរការនៅពេលធ្វើការត្រួតពិនិត្យជាក់ស្តែង។ ការត្រួតពិនិត្យនេះបានផ្តល់ឱ្យនូវការយល់ដឹងអំពីសារៈ សំខាន់នៃការរកឃើញបញ្ហាដំបូង និងការព្យាបាលទាន់ពេលវេលា។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរពេទ្យភ្នែកជប៉ុនJapan Eye Hospital (JEH) សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការពិនិត្យភ្នែកនេះ។
កម្មវិធី Surala Math
ចាប់តាំងពីដើមខែមិថុនាមកនៅចន្លោះម៉ោងសិក្សានាពេលព្រឹកសាលាបានរៀបចំម៉ោងអនុវត្តកម្មវិធី Surala Math សម្រាប់ សិស្សានុសិស្សនៅកម្រិត២, ៣,៤ ដើម្បីជាការធ្វើតេស្ត វាស់ស្ទង់សមត្ថភាពគណិតវិទ្យាមូលដ្ឋាន។ គោលដៅសំខាន់ របស់កម្មវិធី Surala Math គឺបង្កើនសមត្ថភាពមុធាគណនា(Mental Calculation) ជួយឱ្យសិស្សទទួលបាននូវ «ភាពត្រឹមត្រូវ ភាពរហ័សរហួន និងសមត្ថភាពគណនាលេខក្នុងចិត្ត»។ ម្យ៉ាងទៀតថែមទាំងជួយបណ្តុះស្មារតីក្នុងការផ្ដោតអារម្មណ៍ និងបង្កើតឱ្យមាន អារម្មណ៍ដែលសម្រេចបានជោគជ័យផងដែរ។
ការសិក្សាតាមប្រព័ន្ធឌីជីផលគឺពិតជាមានភាពចាំបាច់ណាស់សម្រាប់ការអប់រំនៅទសវត្សន៍ទី២១នេះ។កម្មវិធី Surala Math ជាកម្មវិធីសិក្សាគណិតវិទ្យាតាមប្រព័ន្ធឌីជីផលមួយដែលផ្ដល់ឱកាសឱ្យសិស្សានុសិស្សអាចសិក្សាដោយខ្លួនឯង និងសមស្របទៅនឹង ខ្លួនឯងម្នាក់ៗ(Personalized Learning)តាមកម្រិតសមត្ថភាព កម្រិតយល់ដឹង និងចំណង់ចំណូលចិត្ត។
ស្ថានភាពសិស្សកម្រិត២
នៅក្នុងម៉ោងមុខវិជ្ជាវិទ្យាសាស្រ្ត-សិក្សាសង្គមលើកនេះគោលបំណងគឺចង់ឱ្យសិស្សានុសិស្សចេះសង្កេតថា តើកម្តៅព្រះអាទិត្យអាចធ្វើវត្ថុមានសំណើមមានភាពប្រែប្រួលយ៉ាងណាខ្លះ? ដូច្នេះ សិស្សានុសិស្សថ្នាក់ទី២ ក៏បានសាកល្បងអនុវត្ត បោកគក់សម្អាតសម្លៀកបំពាក់ដោយខ្លួនឯង និងតាមដានពិនិត្យមើលស្ថានភាពប្រែប្រួលរបស់វា។
នៅក្នុងម៉ោងមុខវិជ្ជាភាសាខ្មែរ សិស្សក៏បានសិក្សាអំពីផ្លែឈើដូចជា រូបរាង ពណ៌ ក្លិន រសជាតិជាដើម។ សិស្សបានសង្កេត និងភ្លក់រសជាតិផ្លែឈើមួយចំនួនដូចជា ផ្លែប៉ោម ផ្លែល្ហុង ផ្លែចេក ផ្លែឪឡឹក ផ្លែក្រូច ផ្លែស្វាយ ផ្លែមៀន។ បន្ទាប់មកពួកគេក៏បាននិយាយថា ផ្លែប៉ោមខៀវមានរាងមូល ហើយរសជាតិជូរ ផ្លែមៀនមូលតូច រសជាតិផ្អែមជាដើម។
តាមរយៈកម្មវិធីបំណិនជីវិតនេះ JICLA នឹងបន្តរៀបចំសកម្មភាពអនុវត្តជាក់ស្តែង ដើម្បីជួយឱ្យសិស្សានុសិស្សយល់ដឹងពី ជីវភាពប្រចាំថ្ងៃ ការអភិវឌ្ឍខ្លួន បណ្តុះស្មារតីទទួលខុសត្រូវ បណ្តុះទម្លាប់រស់នៅដោយឯករាជ្យ និងយល់ដឹងពីអនាម័យក្នុងការ រស់នៅ។
ស្ថានភាពសិស្សកម្រិត៣
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ សិស្សថ្នាក់ទី៤ នៅក្នុងមុខវិជ្ជាភាសាខ្មែរបានសិក្សាបំណិនជីវិតស្តីពី «ការរៀនធ្វើម្ហូប» ។ សិស្សានុសិស្សបានអនុវត្តធ្វើម្ហូបជាក់ស្តែងមាន៤មុខដូចជា ប្រហុកខ្ទិះ នំបញ្ចុកសម្លប្រហើរ ស្ងោរជ្រក់សាច់មាន់ និងឆាមីសួ។
ការអនុវត្តជាក់ស្តែងជួយឱ្យសិស្សានុសិស្សចេះពីរបៀបផ្សំគ្រឿងរៀបចំ និងចម្អិនអាហារ ជាមូលដ្ឋានក្នុងជីវភាពប្រចាំថ្ងៃ ការអភិវឌ្ឍខ្លួន បណ្តុះទម្លាប់រស់នៅដោយឯករាជ្យ មានភាពច្នៃប្រឌិត និងយល់ដឹងពីអនាម័យក្នុងការរៀបចំអាហារ។ ម្យ៉ាងទៀត ក៏អាចជួយពង្រឹងការងារក្រុម ជំរុញស្មារតីសហការគ្នា ចែករំលែកការងារ និងការទទួលខុសត្រូវរួមគ្នាក្នុងក្រុម។
ស្ថានភាពសិស្សកម្រិត៤
សិស្សថ្នាក់ទី ៧ បានប្តូរពីការប្រើប្រាស់ iPad មកប្រើប្រាស់ Chromebook វិញ ដែលធ្វើឱ្យវិសាលភាពនៃសកម្មភាពសិក្សា កាន់តែពង្រីក។ ចាប់តាំងពីឆមាសទី ២ មក ម៉ោងសិក្សា STEAM បានចាប់ផ្តើម ដោយសិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម ក្នុងការប្រើប្រាស់កម្មវិធី Scratch ដើម្បីបង្កើតវីដេអូ ហ្គេម ដោយការផ្គុំកូដយ៉ាងសម្បូរបែប។
ព្រឹត្តិបត្រព័ត៌មានពិសេស JICLA
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ និងកិច្ចសហការរបស់មាតាបិតា និងអាណាព្យាបាល ក្នុងសកម្មភាពអប់រំរបស់ JICLA នាពេលកន្លងមក។
យើងខ្ញុំសូមជម្រាបជូននូវព័ត៌មានថ្មីៗ និងព្រឹត្តិការណ៍ពិសេសៗជាច្រើនដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដាខាង មុខនេះ។ សូមមេត្តាអានព័ត៌មាននេះតាំងពីដើមរហូតដល់ចប់។ សូមអរគុណ។
【សេចក្តីជូនដំណឹងទី ១】
នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន នឹងផ្តល់កិត្តិយស អញ្ជើញមកទស្សនកិច្ចនៅ សាលា JICLA
នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នឹងផ្តល់កិត្តិយសអញ្ជើញមកទស្សនកិច្ចសាលា JICLA។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមដែលបានចំណាយពេលវេលាដ៏មមាញឹក អញ្ជើញមក ទស្សនា និងបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ JICLA ដែលបន្តវិវត្តន៍ស្របតាមអន្តរជាតូបនីយកម្ម ។
នៅថ្ងៃនោះ ឯកឧត្តមនឹងទស្សនាជាចម្បងលើសកម្មភាព សិក្សានៅពេលព្រឹកតាមរយៈប្រព័ន្ធ AI Surala, ការអប់រំតាម បែប STEAM ការអប់រំផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។
តាមរយៈការបង្ហាញពីសកម្មភាពអប់រំរបស់សាលាយើង ហើយមិនត្រឹមតែស្នើសុំកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែក៏ រំពឹងថានឹងទទួលបាននូវអនុសាសន៍ណែនាំផ្សេងៗ ដើម្បីយក មកកែលម្អ និងលើកកម្ពស់គុណភាពអប់រំរបស់សាលាយើងឱ្យ កាន់តែប្រសើរឡើងថែមទៀត។
【សេចក្តីជូនដំណឹងទី ២】
នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា នឹងមានការ ប្រឡងវាស់ស្ទង់សមត្ថភាពភាសាជប៉ុន (JLPT)
នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ការប្រឡងវាស់ស្ទង់សមត្ថភាព ភាសាជប៉ុន (JLPT) នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិ ការកម្ពុជា-ជប៉ុន (CJCC)។
សិស្សានុសិស្សទាំងអស់ចាប់ពីថ្នាក់ទី៥ ដល់ថ្នាក់ទី៧នៃសាលា របស់យើងនឹងចូលរួមក្នុងការប្រឡងនេះ។ សិស្សរបស់ JICLA នឹង ចូលរួមប្រឡងទៅតាមកម្រិតរៀងៗខ្លួន ចាប់ពីកម្រិត N2 រហូតដល់ N5។
សូមខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងបង្ហាញពីលទ្ធផល នៃការសិក្សាកន្លងមកឱ្យបានល្អបំផុត។
លោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងជួយគាំទ្រ និងផ្តល់កម្លាំងចិត្ត ដល់ប្អូនៗជានិច្ច។
【សេចក្តីជូនដំណឹងទី ៣】
នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា សិស្សថ្នាក់ទី៧ នឹងចូលរួមក្នុង «ពិធីបុណ្យផ្កាយ (Tanabata Festival)»
នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា សិស្សថ្នាក់ទី៧ នៃសាលារបស់ យើងនឹងរៀបចំកម្មវិធីមួយដែលមានឈ្មោះថា «ពិធីបុណ្យរដូវក្តៅ JICLA (JICLA Summer Festival)»។ នៅក្នុងកម្មវិធី បុណ្យផ្កាយរបស់CJCC។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅក្នុងបន្ទប់រៀនលេខ៥ ដូច្នេះ សូមអញ្ជើញលោកអ្នកចូលរួមឱ្យបានច្រើនកុះករ ដោយអាច បបួលសមាជិកគ្រួសារ ក៏ដូចជាអ្នកជិតខាងមកចូលរួមជាមួយ គ្នាផងដែរ។ យើងខ្ញុំរង់ចាំស្វាគមន៍អស់លោកអ្នកជានិច្ច!
【សេចក្តីជូនដំណឹងទី ៤】
មានគ្រូភាសាអង់គ្លេសថ្មី បានមក បំពេញការងារសម្រាប់សិស្សថ្នាក់ទី៧ ។
ចាប់ពីថ្ងៃទី១ ខែកក្កដានេះតទៅ មានលោកគ្រូភាសាអង់គ្លេស ថ្មីមួយរូបបានមកបំពេញការងារ ហើយលោកគ្រូនឹងទទួលបន្ទុក បង្រៀនមុខវិជ្ជាភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី៧។ លោកគ្រូមានឈ្មោះថា ណុប ច័ន្ទវឌ្ឍនៈ (Nop Chanvatta nak)។ សម្រាប់កម្រិតអនុវិទ្យាល័យ សាលាយើងនឹងរៀបចំគ្រូ បង្រៀនម្នាក់ទៅតាមមុខវិជ្ជានីមួយៗ ដើម្បីធានាបាននូវជំនាញឯក ទេសច្បាស់លាស់ក្នុងការបង្រៀន។ ម្យ៉ាងទៀត ការផ្ទេរការងាររវាង គ្រូចាស់ទៅគ្រូថ្មី ក៏នឹងត្រូវធ្វើឡើងយ៉ាងហ្មត់ចត់បំផុត ដើម្បីធានាឱ្យ ការសិក្សារបស់សិស្សានុសិស្សកាន់តែមានប្រសិទ្ធភាព និងទទួល បានលទ្ធផលល្អប្រសើរ។