សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្សដែលតែងតែគាំទ្ររាល់សកម្មភាព និងសហការជាមួយសាលា រហូតមកដល់ពេលនេះ។
នៅសល់រយៈពេលប្រហែលមួយខែទៀតនឹងឈានដល់ការប្រឡងឆមាសទី២។ សិស្សានុសិស្សកំពុងមានភាពសប្បាយ រីករាយ ហ៊ានសាកល្បង និងអាចទទួលយកបញ្ហាប្រឈមជាច្រើនជាមួយគ្រូ និងមិត្តភក្តិរបស់ពួកគេ។ រាល់ថ្ងៃសិស្សានុសិស្សពិតជាខំប្រឹងប្រែង សិក្សារៀនសូត្រណាស់។
យើងទាំងអស់គ្នាក្នុងនាមជាមាតាបិតា អាណាព្យាបាល និងសាលានឹងជួយគាំទ្រដល់សុខភាពសិស្សានុសិស្ស ដោយរក្សាទម្លាប់ ប្រចាំថ្ងៃ រក្សាអនាម័យ លាងដៃ ខ្ពុរមាត់ ញ៉ាំអាហារមានជីវជាតិសម្រាប់ទ្រទ្រង់រាងកាយឱ្យបានទៀងទាត់ និងជួយសហការពិនិត្យមើល ស្ថានភាពកុមារ កិច្ចការផ្ទះរបស់ពួកគាត់ ដើម្បីឱ្យការអភិវឌ្ឍរបស់សិស្សានុសិស្សកាន់តែរីកចម្រើន។
សកម្មភាពសម្រាប់ខែកក្កដា
នៅថ្ងៃទី៥ ខែកក្កដា មានប្រឡងសមត្ថភាពជំនាញភាសាជប៉ុន(JLPT) ហើយសិស្សានុសិស្សថ្នាក់ទី៥,ទី៦ និងទី៧ របស់JICLA ក៏បានដាក់ពាក្យប្រឡងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)ផងដែរ!
នៅក្នុងបរិវេណ CJCC ដែលជាមណ្ឌលប្រឡង សិស្សានុសិស្សបានចូលរួមប្រឡង ដែលពោរពេញទៅដោយការប្តេជ្ញាចិត្ត និងការតាំងចិត្តខ្ពស់។
នៅពេលដែលលោកគ្រូអ្នកគ្រូសាកសួរពីអារម្មណ៍របស់កូនៗ កូនៗបានឆ្លើយថា៖ «ខ្ញុំមានទំនុកចិត្ត!» «ខ្ញុំបានខិតខំឱ្យអស់ពី សមត្ថភាព!» «ខ្ញុំមានអារម្មណ៍ភ័យបន្តិច ប៉ុន្តែខ្ញុំបានខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែលខ្ញុំមាន!»
យើងខ្ញុំបានឮពីក្តីសង្ឃឹម និងការប្តេជ្ញាចិត្តរបស់សិស្សម្នាក់ៗ ប្រកបដោយថាមពលវិជ្ជមាន និងការតាំងចិត្តខ្ពស់។ ថ្ងៃនោះក៏ជាថ្ងៃដែល កូនៗត្រូវបង្ហាញនូវអ្វីៗដែលកូនៗបានខិតខំសិក្សារៀនសូត្រកន្លងមក ដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួន។
សូមជូនពរឱ្យកូនៗគ្រប់ៗទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យ!
នាពេលព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញមកទស្សនកិច្ចសិក្សានៅ Japan International CIESF Leaders Academy (JICLA)។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទស្សនាការអនុវត្តកម្មវិធីអប់រំសំខាន់ៗរបស់សាលារួមមាន ការរៀន សូត្រតាមបែបបុគ្គលកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា AI និង ICT តាមរយៈកម្មវិធី «SURALA» ការរៀនតាមបែបសកម្មភាព (Active Learning) ក្នុងមុខវិជ្ជា «សិក្សាពីជប៉ុនតាមបែបរិះរក» ការអប់រំសិល្បៈ និងតូរ្យតន្ត្រី ការអប់រំវិទ្យាសាស្ត្រ ព្រមទាំងការអប់រំ STEAM ដោយមានការសិក្សាកម្មវិធីកុំព្យូទ័រ (Programming) តាមរយៈកម្មវិធី Scratch។
លើសពីនេះ តំណាង JICLA បានធ្វើបទបង្ហាញអំពីការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍការអប់រំភាសាជប៉ុន តាមរយៈការបាន ត្រៀមខ្លួនរបស់សិស្សានុសិស្សក្នុងការប្រឡងសមត្ថភាពភាសាជប៉ុន (JLPT) និងទិសដៅក្នុងការពង្រឹងគុណភាពការអប់រំភាសាជប៉ុនឱ្យ កាន់តែប្រសើរឡើងនាពេលអនាគត។
ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏មានសារៈសំខាន់មួយក្នុងការបង្ហាញអំពីការអនុវត្តការអប់រំបែបជប៉ុនរបស់ JICLA ដែលរួម បញ្ចូលគ្នារវាងបច្ចេកវិទ្យា AI និង ICT ការអប់រំ STEAM និងការអប់រំពហុភាសា ដើម្បីលើកកម្ពស់សមត្ថភាព សមត្ថភាពច្នៃប្រឌិត និងជំនាញសតវត្សរ៍ទី២១ របស់សិស្សានុសិស្ស។
សាលា JICLA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិត្តិយសអញ្ជើញទស្សនកិច្ច និងចាប់អារម្មណ៍ចំពោះការអភិវឌ្ឍការអប់រំរបស់ JICLA។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រង និងគ្រូឧទ្ទេសចំនួន ២៦រូប មកពីវិទ្យាស្ថានជាតិអប់រំ (NIE) នៃបានអញ្ជើញមកទស្សនកិច្ចសិក្សានៅសាលា JICLA (Japan International CIESF Leaders Academy)។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងសិក្សា និងដកស្រង់បទពិសោធន៍ស្ដីពីការកសាងកិច្ចតែងការបង្រៀនតាមបែបជប៉ុន ការអប់រំ STEAM និងការបង្រៀនតាមគម្រោង (Project-based Learning) ព្រមទាំងសង្កេតការបង្រៀនជាក់ស្ដែងក្នុងថ្នាក់ ដើម្បីយកទៅអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលគ្រូនៅវិទ្យាស្ថានជាតិអប់រំ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចនៅ JICLA កាលពីសប្ដាហ៍មុន និងបានគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាង JICLA និងក្រសួងអប់រំ។
JICLA នឹងបន្តចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ផ្នែកអប់រំ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងការ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ស្ថានភាពសិស្សកម្រិត២、កម្រិត៣
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី៣ និងទី៤ នៃសាលាជប៉ុនភ្នំពេញ បានមកទស្សនកិច្ចនៅ JICLA!
ការទស្សនកិច្ចនៅលើកទី១នេះគឺជាការផ្លាស់ប្តូរ និង ប្រាស្រ័យទាក់ទងគ្នារវាងកូនសិស្សថ្នាក់ទី៤និង ទី៥ នៃ JICLA។ កូនៗបានធ្វើ សកម្មភាពរួមគ្នាជាច្រើនដូចជា ការធ្វើប្រដាប់លម្អ និងសរសេរពាក្យ បួងសួងក្នុងពិធីបុណ្យតាណាបាតា(Tanabata) ព្រមទាំងបាន សាកល្បងលេងឧបករណ៍តន្ត្រីខ្មែរ ក្នុង គោលបំណងស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជានិង ជប៉ុន។លើសពីនេះទៅទៀត សិស្សានុសិស្សនៃសាលាជប៉ុនភ្នំពេញក៏បានសាកល្បងទទួលទានអាហារថ្ងៃត្រង់របស់សាលាយើងខ្ញុំផងដែរ។
នៅពេលជួបគ្នាលើកដំបូង ក្មេងៗមានអារម្មណ៍អៀនប្រៀន និងភ័យបន្តិចបន្តួចរៀងៗខ្លួន ប៉ុន្តែនៅពេលត្រឡប់ទៅវិញ ពួកគេបាននិយាយលាគ្នាថា «ជួបគ្នាពេលក្រោយណា!» និង «អរគុណ!» ដោយបាន បង្កើតភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាង ឆាប់រហ័ស។
ក្នុងនាមជាកុមារជនជាតិជប៉ុនដែលកំពុងសិក្សារួមគ្នានៅលើទឹកដីកម្ពុជា យើងខ្ញុំមានបំណងចង់បង្កើត ឱកាស ផ្លាស់ ប្តូរបែប នេះបន្ថែមទៀតនៅថ្ងៃអនាគត ដើម្បីឱ្យយើងខ្ញុំមានពេលវេលា អាចស្វែង យល់ និងគោរពវប្បធម៌ទៅវិញទៅមក។
ជាចុងក្រោយ JICLA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ នៃសាលាជប៉ុនភ្នំពេញដែលបានចំណាយពេលវេលាធ្វើដំណើរយ៉ាងវែងឆ្ងាយ ដោយហត់នឿយមកទស្សនកិច្ចនៅសាលារបស់យើងខ្ញុំ!
សិស្សានុសិស្សទាំងអស់មានភាពរីករាយក្នុងការសិក្សានៅសាលា។ ជាពិសេស គឺការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ ព្រោះមាន សិក្សាស្រាវជ្រាវ និងធ្វើការពិសោធន៍ជាក់ស្តែងនៅក្នុងម៉ោងសិក្សានីមួយៗ។ ក្នុងការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រផ្តល់ឱ្យសិស្សទទួលបាន ការអភិវឌ្ឍការគិត ដោយសង្កេតមើលបាតុភូតធម្មជាតិជុំវិញខ្លួន និងឈ្វេងយល់ពីមូលហេតុនៃអ្វីៗដែលកើតឡើង។ បំណិនដោះ ស្រាយបញ្ហាគឺរៀនគិតប្រកបដោយហេតុផលនិងវិភាគតាមបែបវិទ្យាសាស្ត្រ តាមរយៈការពិសោធន៍តូចៗ។ ម្យ៉ាងទៀតធ្វើឱ្យសិស្សានុ សិស្សយល់ដឹងបាតុភូតធម្មជាតិ និងបរិស្ថានផងដែរ។
នៅថ្ងៃទី២៩ ខែកក្កដា សិស្សានុសិស្សកម្រិតបឋមសិក្សាចាប់ថ្នាក់ទី១ ដល់ថ្នាក់ទី៥ បានប្រារព្ធកម្មវិធីបទបង្ហាញអំពីការ សិក្សា។ សិស្សថ្នាក់ទី១បានធ្វើបទបង្ហាញសិក្សាលើកដំបូងរបស់ពួកគេ។ វាគឺជាពិធីជប់លៀង "Twinkle Twinkle Little Star Party" ដ៏គួរឱ្យស្រលាញ់មួយ។ ការសម្តែង និងការច្រៀងរបស់ពួកគេគឺល្អឥតខ្ចោះ! សិស្សថ្នាក់ទី២ បានសហការរួមគ្នា ដើម្បីកម្ចាត់ យក្សដោយការឆ្លើយសំណួរ! ហើយយើងក៏អាចមើលឃើញថា តើពួកគេបានរីកចម្រើនប៉ុណ្ណាចាប់តាំងពីក្លាយជាសិស្សថ្នាក់ទ២មក! សិស្សថ្នាក់ទី៣បានសម្តែងរឿងដ៏អស្ចារ្យមួយដែលបានបង្រៀនយើងអំពីសារៈសំខាន់នៃការសិក្សា! សិស្សថ្នាក់ទី៤បានសម្តែងរបាំខ្មែរដ៏ស្រស់ស្អាតមួយ! អ្នកគ្រប់គ្នាមានភាពស៊ីសង្វាក់គ្នាយ៉ាងល្អឥតខ្ចោះ ហើយបំណងប្រាថ្នារបស់ ពួកគេក្នុងការបន្តវប្បធម៌កម្ពុជាគឺជាក់ស្តែង។ សិស្សថ្នាក់ទី៥បានធ្វើបទបង្ហាញអំពីរបៀបសម្គាល់ព័ត៌មានក្លែងក្លាយ។ ពួកគេអាចចែក រំលែកព័ត៌មានដែលមានប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។
ស្ថានភាពសិស្សកម្រិត៤
សិស្សថ្នាក់ទី ៧ បានចូលរួម និងរៀបចំស្តង់កម្សាន្តក្នុងកម្មវិធី «ពិធីបុណ្យថាណាបាតា» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា~ជប៉ុន (CJCC) កាលពីថ្ងៃសៅរ៍ ទី ១១ ខែកក្កដា។ ស្តង់កម្សាន្តទាំងនោះត្រូវបានរៀបចំឡើងក្រោម ប្រធានបទ «ពិធីបុណ្យរដូវក្តៅប្រទេសជប៉ុន» ដោយក្រុមនីមួយៗបានគិតគូរបង្កើតល្បែងកម្សាន្តរៀងៗខ្លួន។ ក្រុមបាញ់កាំភ្លើងកៅស៊ូ បានបង្កើតកាំភ្លើងធ្វើពីចង្កឹះឈើសម្រាប់បាញ់កៅស៊ូកងទៅលើផ្ទាំងស៊ីប។ ក្រុមស្ទូចត្រី បានរៀបចំ ការប្រកួតប្រជែងរកពិន្ទុតាមរយៈ ត្រីដែលស្ទូចបាន។ ក្រុមថតរូប បានរៀបចំសម្លៀកបំពាក់ស្អាតៗសម្រាប់ឱ្យភ្ញៀវជ្រើសរើសស្លៀកពាក់ និងថតរូបកម្សាន្ត។ ចំណែកឯ ក្រុមល្បែងបក់ផ្លិត គឺជាការប្រកួតបក់ផ្លិតដើម្បីឱ្យបាល់របស់ខ្លួនធ្លាក់លឿនជាងគូប្រកួត។ គ្រប់ល្បែងកម្សាន្តទាំងអស់ទទួលបានការ គាំទ្រយ៉ាងច្រើនកុះករ និងសប្បាយរីករាយខ្លាំងណាស់។ ការងារទាំងអស់ចាប់តាំង ពីការរៀបចំគម្រោង រហូតដល់ការដំណើរការផ្ទាល់ គឺត្រូវបានរៀបចំឡើងដោយស្នាដៃសិស្សផ្ទាល់តែម្តង។ រាល់ពេលដែលមានព្រឹត្តិ ការណ៍បែបនេះ យើងតែងតែឃើញពីការរីកចម្រើន របស់សិស្សថ្នាក់ទី ៧ ជាប្រចាំដែលធ្វើឱ្យយើងកាន់តែមានការរំពឹងខ្ពស់ចំពោះ ពួកគាត់។