តើវិស្សមកាលដ៏វែងរបស់អ្នកទាំងអស់គ្នាយ៉ាងម៉េចដែរ? សង្ឃឹមថា អ្នកទាំងអស់គ្នាមានពេលវេលាដ៏ល្អក្នុង ការចំណាយពេល ជាមួយគ្រួសារ ទទួលបានបទពិសោធន៍ពីប្រពៃណី និងវប្បធម៌របស់កម្ពុជា។ ហើយកុមារដែលខាន បានជួបយូរ នៅក្នុងពេលនេះមានអារម្មណ៍ថាពួកគេបានធំឡើង បន្តិចហើយ។
ចាប់តាំងពីឆ្នាំសិក្សាជំនាន់ទី១០ បានចាប់ផ្តើមពីថ្ងៃទី២០ ខែតុលាមក គឺមានប្រហែលរយៈពេលមួយសប្តាហ៍ជាងហើយ។ មានទាំងកុមារ ដែលបានចូលរៀនថ្នាក់មត្តេយ្យ កុមារដែលបានផ្ទេរការសិក្សាចូលមក និងកុមារត្រូវឡើងថ្នាក់ថ្មី។ កុមារទាំងអស់មានការចាប់ផ្តើមថ្មី និងកំពុងរីករាយ នឹងជីវិតសិក្សារបស់ពួកគេដោយភាពរីករាយយ៉ាងខ្លាំង។ យើងខ្ញុំជាគ្រូបង្រៀន និងបុគ្គលិកទាំងអស់ ឱ្យតម្លៃលើការលើកទឹកចិត្តទៅដល់កុមារ ហើយ នឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអប់រំពួកគេនៅជំនាន់ទី១០នេះ! !
សូមអរគុណចំពោះការយោគយល់ និងកិច្ចសហការរបស់មាតាបិតាជាទីគោរពក្នុងការអប់រំរបស់សាលានៅឆ្នាំសិក្សាថ្មីបន្តទៀតផង។
សារពីលោកនាយក
ពិធីបើកវគ្គឆ្នាំសិក្សា ២០២៥-២០២៦ បានចាប់ផ្តើមហើយ!!
កាលពីឆ្នាំមុន សាលាបានចំណាយពេលជាច្រើន និងបានកំណត់ឡើងវិញនូវប្រព័ន្ធរបស់យើង ដើម្បីធ្វើអន្តរជា
តូបនីយកម្ម CLAដែលខ្ញុំជឿ ថាវាពិតជាបានបង្កភាពតានតឹងយ៉ាងខ្លាំងដល់គ្រូបង្រៀន បុគ្គលិក មាតាបិតា និងសិស្សានុ
សិស្សគ្រប់រូប។
វាជាការសម្រេចចិត្តដ៏ពិបាកមួយ ប៉ុន្តែវាក៏ជាជំហានចាំបាច់មួយដើម្បីឱ្យសិស្សានុសិស្សអាចបន្តសិក្សានៅសាលា
នេះបាន។ ខ្ញុំនឹងនិយាយអំពីអ្វីដែលមិនត្រូវផ្លាស់ប្តូរ និងអ្វីដែលត្រូវតែផ្លាស់ប្តូរ។
កម្ពុជាបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ តំបន់ដែលលោកនាយកកំពុងស្នាក់នៅ ហៅថា ភាគខាង
ត្បូងនៃទីក្រុងភ្នំពេញត្រូវបាន សាងសង់ជាជួរដោយអគារខុនដូខ្ពស់ៗ ហើយមានរថយន្តមួយចំនួនធំកំពុងធ្វើដំណើរក្នុងទីក្រុង។ នៅផ្សារទំនើបអ៉ីអន មានផលិតផលជាច្រើនប្រភេទ ដាក់តាំងលក់ ហើយគេហដ្ឋានថ្មីៗកំពុងត្រូវបានសាងសង់នៅជុំវិញនោះ។
រដ្ឋាភិបាលក៏បានប្រកាសពីគោលនយោបាយជាតិមួយដែលមានគោលបំណងក្លាយជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
កាលខ្ញុំនៅក្មេងដូចអ្នកទាំងអស់គ្នាអញ្ចឹង គឺប្រទេសជប៉ុនក៏កំពុងឆ្លងកាត់សម័យកាលនៃការផ្លាស់ប្តូរផងដែរ។ វាគឺជាយុគសម័យមួយដែល គេហដ្ឋានត្រូវបានសាងសង់ជាបន្តបន្ទាប់ ឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានថ្មីៗ និងរថយន្តបានរីករាលដាលពាសពេញទីក្រុង ហើយប្រជាជនសម្រេច បាននូវភាពរុងរឿងខាងសម្ភារៈ។
ក្នុងរយៈពេល ៣០ ឆ្នាំចាប់តាំងពីខ្ញុំកើតមក ប្រទេសជប៉ុនបានបន្តរីកចម្រើន ហើយទោះបីជាមានប្រទេសមានផ្ទៃដីទំហំតូចក៏ដោយ ក៏វាបាន ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
ប៉ុន្តែឥឡូវនេះវាមិនមែនដូច្នោះទេ។ សេដ្ឋកិច្ចជប៉ុនមិនអាចរីកចម្រើនបានឡើយ រហូតដល់ត្រូវបានគេហៅថាជារយៈពេល ៣០ ឆ្នាំដែល បាត់បង់ ហើយយុទ្ធសាស្ត្រជាតិដែលធ្លាប់ផ្អែកលើកំណើនលែងដំណើរការល្អទៀតហើយ។ ទំនាក់ទំនងរវាងមនុស្សកំពុងចុះខ្សោយ ហើយមនុស្សមិន ដឹងថាអ្នកណារស់នៅជាប់នឹងពួកគេនៅក្នុងអគារអាផាតមិនរបស់ពួកគេឡើយ។
ឥឡូវនេះ វាហាក់ដូចជាប្រទេសជប៉ុនបានដើរថយក្រោយមួយជំហាន ហើយកំពុងចាប់ផ្តើមគិតអំពីមាគ៌ាដែលខ្លួនគួរដើរក្នុងនាមជាប្រជាជាតិ មួយ។
ពេលខ្ញុំក្រឡេកមើលប្រទេសកម្ពុជាសព្វថ្ងៃនេះ ខ្ញុំតែងតែគិតថាវាស្រដៀងនឹងប្រទេសជប៉ុនកាលពីអតីតកាល។
ទោះបីជាខ្ញុំមិនមែនជាអ្នកហោរាសាស្រ្តក៏ដោយ ខ្ញុំអាចស្រមៃបានថា តើសង្គមនឹងទៅជាយ៉ាងណាក្នុងរយៈពេល ១០ ឬ ២០ ឆ្នាំខាងមុខ កាន់តែច្បាស់ជាងអ្នកទាំងអស់គ្នាទៅទៀត។ ដូច្នេះ ដើម្បីកសាងសង្គមមួយដ៏សម្បូរបែប និងសប្បាយរីករាយ ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាសិក្សាឱ្យបាន ហ្មត់ចត់តាមរយៈការអប់រំអំពីអ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើ។
«បើអ្នកមិនធ្វើអ្វីដែលអ្នកត្រូវធ្វើទេ អ្នកនឹងក្លាយជាមនុស្សពេញវ័យដែលគ្មានប្រយោជន៍»។
«ប្រសិនបើអ្នកធ្វើអ្វីមួយដែលអ្នកមិនគួរធ្វើ អ្នកនឹងក្លាយជាមនុស្សពេញវ័យមិនល្អ»។
ប្រាប់ខ្លួនឯងឱ្យរឹងមាំ។
សកម្មភាពអប់រំរបស់សាលា CLA នឹងបន្តអភិវឌ្ឍរួមគ្នាជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនោកម្ពុជា។ ជាការពិតណាស់ អ្វីដែល អ្នករៀនគឺសំខាន់ ប៉ុន្តែរបៀបដែលអ្នករៀន និងរបៀបដែលអ្នកប្រើប្រាស់អ្វីដែលអ្នករៀននៅក្នុងសង្គមក៏សំខាន់ផងដែរ។
ក្នុងពេលជាមួយគ្នានេះ វិធីដែលយើងប្រាស្រ័យទាក់ទងគ្នាកំពុងមានការផ្លាស់ប្តូរយ៉ាងសំខាន់ ដោយសារអ៉ីនធឺណែត និងប្រព័ន្ធផ្សព្វផ្សាយ សង្គម។
សេចក្ដីមេត្តាករុណាចំពោះមនុស្ស និងធម្មជាតិ គឺជាអ្វីដែលយើងមិនត្រូវបំភ្លេចឡើយ ទោះបីជាពេលវេលាផ្លាស់ប្តូរក៏ដោយ។
រឿងដែលមិនត្រូវផ្លាស់ប្តូរ និងរឿងដែលត្រូវតែផ្លាស់ប្តូរ ការអប់រំនៅកម្ពុជាក៏ត្រូវការការផ្លាស់ប្តូរសំខាន់ៗផងដែរ។
អ្នកទាំងអស់គ្នាគឺជាសិស្សជំនាន់ទីមួយនៃអ៉ីនធ័រណាសិនណល ស៊ីសេហ្វ លីឌ័រអាខាដេមី។ Leaders Academy ផ្អែកលើគំនិតដែល ថា សិស្សានុសិស្សទាំងអស់នឹងក្លាយជាមនុស្សដែលនឹងគាំទ្រប្រទេសកម្ពុជានាពេលអនាគត។
ឆ្ពោះទៅមុខដើម្បីក្លាយជាមនុស្សពេញវ័យដែលសក្តិសមនឹងឈ្មោះនោះ។
សារពីអ្នកគ្រូនាយិកា
ខ្ញុំឈ្មោះសៃតូ ណុហ្ស៊ូមិ (Saito Nozomi) មកពីសាលាអប់រំអាសារី (Asari Education Academy)
ប្រទេសជប៉ុន។ ខ្ញុំមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ក្នុងការទទួលតំណែងជានាយិកាសាលាផ្នែកមត្តេយ្យ នៃសាលា Japan
International CIESF Leaders Academy។ សូមអរគុណចំពោះការស្វាគមន៍ និងការគាំទ្ររបស់លោកអ្នក។
ខ្ញុំមានបទពិសោធន៍យូរឆ្នាំក្នុងការអប់រំកុមារនៅប្រទេសជប៉ុន។ ខ្ញុំជឿជាក់ថា ការអប់រំកុមារគឺជាចំណុចចាប់ផ្តើម
សម្រាប់ “កម្លាំងចិត្តក្នុងការ រស់នៅ” របស់មនុស្ស។ ការមើលឃើញកុមារធ្វើបានដោយខ្លួនឯង ឬបង្ហាញភាពសប្បុរសចិត្ត
ចំពោះមិត្តភក្តិ គឺជារឿងដែលមានតម្លៃបំផុតក្នុងការអប់រំ។គោលការណ៍សំខាន់របស់សាលារបស់យើងគឺ “ការរៀន និងការ
លូតលាស់តាមរយៈ ការលេង”។
សម្រាប់កុមារ “ការលេង” មិនមែនគ្រាន់តែការកំសាន្តទេ ប៉ុន្តែជាបទពិសោធន៍សំខាន់មួយដែលអនុញ្ញាតឲ្យពួកគេចេះគិតដោយខ្លួនឯង បង្កើត អ្វីថ្មីៗ និងរៀនពីបទពិសោធន៍ជាក់ស្តែង។ តាមរយៈការលេងដូចជាការប្រើខ្សាច់ គំនូរ បង្កើតស្នាដៃ ឬការលេងជាមួយមិត្តភក្តិ កុមារអាចរៀនសូត្រអំពី ជីវិត និងការរួមរស់ជាសហគមន៍។
យើងចង់បង្កើតបរិយាកាសសាលាដែលធ្វើឲ្យកុមារមានទំនុកចិត្តលើខ្លួនឯង អាចគិតដោយខ្លួនឯង និងមានភាពច្នៃប្រឌិត ដើម្បីឆ្ពោះទៅរក អនាគតយ៉ាងរឹងមាំ។
យើងនឹងបន្តធ្វើការជាមួយមាតាបិតា និងសហគមន៍ ដើម្បីអភិវឌ្ឍសាលាដែលមានសុវត្ថិភាព កក់ក្តៅ និងពោរពេញដោយភាពរីករាយសម្រាប់ កុមារ។
សូមអរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់លោកអ្នក។
2025-2026 Japan International CIESF Leaders Academy
ពិធីបើកបវេសនកាលសម្រាប់កម្រិតមត្តេយ្យ និងកម្រិតបឋមសិក្សាត្រូវបានប្រារព្ធឡើងនៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ហើយពិធី បើកបវេសនកាលសម្រាប់អនុវិទ្យាល័យត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥។ សិស្សថ្នាក់ផ្កាឈូករ័ត្ន សិស្សថ្នាក់ទី១ សិស្ស ថ្នាក់ទី៧ គឺជាសិស្សជំនាន់ទី១នៃសាលាដែលប្តូរជាសាលាអន្តរជាតិ។ ពិធីបើកបវេសនកាលរបស់ថ្នាក់ផ្កាឈូករ័ត្ន គឺជាកម្មវិធីដ៏កក់ក្តៅ និងរីករាយ ដោយលោកគ្រូ អ្នកគ្រូ លេងល្បែងសម្សាន្ត និងច្រៀងចម្រៀងជូនក្មេងៗ យ៉ាងសប្បាយរីករាយ។ ពេលគ្រូណែនាំឈ្មោះរបស់ពួកគេ សិស្សថ្នាក់ទី១ អាចឆ្លើយតបបានខ្លាំងៗថា "បាទ/ចាស៎!!" យើងខ្ញុំអាចមានអារម្មណ៍ថាមានក្តីសង្ឃឹម និងការរំពឹងទុកសម្រាប់ជីវិតនៅកម្រិតបឋមសិក្សា។ ពិធីបើក បវេសនកាលនៅអនុវិទ្យាល័យត្រូវបានធ្វើឡើងក្នុងបរិយាកាសស្ងប់ស្ងាត់ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស សារវីដេអូពីភ្ញៀវ និងសាលាដៃគូនៅ ក្នុងប្រទេសជប៉ុន ព្រមទាំងឱកាសសម្រាប់សិស្សានុសិស្សគិត និងស្រមៃអំពីអនាគតរបស់ពួកគេ។
ចូរយើងឱ្យតម្លៃចំពោះអារម្មណ៍ថ្មីនេះ កំណត់គោលដៅ ហើយធ្វើឱ្យឆ្នាំនេះពោរពេញដោយការសិក្សាដ៏ល្អ។ សូមស្វាគមន៍មកកាន់ JICLA!!
【សិស្សថ្នាក់ផ្កាឈូករ័ត្ន】
【សិស្សថ្នាក់ទី៧】
【សិស្សថ្នាក់ទី១】
ពិធីបើកវគ្គឆ្នាំសិក្សារបស់កម្រិតមត្តេយ្យ និងកម្រិតបឋម
ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ គឺជាពិធីបើកវគ្គសសិក្សាសម្រាប់កម្រិតមត្តេយ្យសិក្សា និងកម្រិតបឋមសិក្សា។
បន្ទាប់ពីសម្រាកមួយរយៈវែង សិស្សានុសិស្សបានត្រឡប់មកសាលារៀនវិញដោយក្តីរីករាយ។ ជំនាន់ទី១០ បានចាប់ផ្តើមហើយ ដោយមាន ការណែនាំពីមិត្តភក្តិថ្មី និងលោកគ្រូអ្នកគ្រូថ្មី។ នៅក្នុងពិធីបើកវគ្គឆ្នាំសិក្សា យើងបានស្តាប់សុន្ទរកថារបស់លោកនាយកសាលា។ សិស្សានុសិស្សបាន និយាយថា «ចូរយើងខិតខំធ្វើការដើម្បីក្លាយជាសិស្សដែលសក្តិសមនឹងក្លាយជាផ្នែកមួយនៃថ្នាក់ដំបូងនៃសាលាJapan International CIESF Leaders Academy»។ បន្ទាប់ពីពិធីបើកវគ្គសិក្សា យើងរៀននៅក្នុងថ្នាក់រៀនថ្មីជាមួយគ្រូបន្ទុកថ្នាក់ថ្មីរបស់យើង។ ដោយគិតគូរពីគោលដៅនៃ «ឯករាជ្យភាព» និង «ការរួមរស់ជាមួយគ្នា» សូមឲ្យយើងសហការ និងលើកទឹកចិត្តគ្នាទៅវិញទៅមកជាមួយមិត្តភក្តិរបស់យើង ហើយខិតខំឆ្ពោះទៅ រកគោលដៅរបស់យើង ដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួន។
【សិស្សថ្នាក់ផ្កាអាជីសៃ】
【សិស្សថ្នាក់ផ្កាសាគូរ៉ា】
【សិស្សថ្នាក់ទី២】
【សិស្សថ្នាក់ទី៣】
【សិស្សថ្នាក់ទី៤】
【សិស្សថ្នាក់ទី៥】
【សិស្សថ្នាក់ទី៦】
ស្ថានភាពពេលបើកវគ្គសិក្សា
កិច្ចណែនាំបុគ្គលិក
・លោកគ្រូ Watanabe Yokichi
តាមរយៈបទពិសោធន៍ ៤៩ ឆ្នាំដែលខ្ញុំបានធ្វើការ ក្នុងរយៈពេល២៧ ឆ្នាំដំបូងគឺបានបម្រើការនៅវិស័យហិរញ្ញវត្ថុ
(ភាគច្រើននៅអឺរ៉ុប) និងរយៈពេល ២២ ឆ្នាំចុងក្រោយគឺបានបន្តការងារនៅវិស័យព័ត៌មានវិទ្យា (នៅប្រទេសជប៉ុន)។ ទោះ
បីជាវិស័យខុសគ្នាក៏ដោយ ខ្ញុំតែងតែចូលរួមក្នុងការបង្កើត គ្រប់គ្រងប្រព័ន្ធ IT និងសន្តិសុខព័ត៌មាន។ នៅរយៈពេល 5ឆ្នាំ
ចុងក្រោយ ខ្ញុំក៏បានធ្វើការផ្នែកសវនកម្មផ្ទៃក្នុងនៅក្នុងវិស័យហ្គេមផងដែរ។
ក្នុងអំឡុងពេលដែលខ្ញុំនៅចក្រភពអង់គ្លេស ខ្ញុំបានឈប់សម្រាកពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០២ ដើម្បីធ្វើជាអ្នកស្ម័គ្រចិត្ត ដោយចូលរួមជាមួយ ក្រុម Mines Advisory Group (MAG) ដែលជាអង្គការក្រៅរដ្ឋាភិបាលចក្រភពអង់គ្លេសមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ និងផ្តល់ ការគាំទ្រនៅពីក្រោយសម្រាប់ការដោះគ្រាប់មីនមិនទាន់ផ្ទុះ និងសម្អាតកាក សំណល់គ្រាប់មីននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នអង្គការមិនមែនរដ្ឋាភិបាល MAG កំពុងប្រតិបត្តិការនៅប្រទេសវៀតណាម ឡាវ អ៉ីរ៉ាក់ អង់ហ្គោឡា លីបង់ អាស៊ែបៃហ្សង់ និងប្រទេសដទៃទៀត។ ក្រុមអង្គការនេះបានចាប់ផ្តើម ប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងខែតុលា ឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមក គិតត្រឹមឆ្នាំ២០០២ បានដោះមីនអន្តរបុគ្គលចំនួន ១៤.៥៣៤ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៤គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣៦.៦៧៧គ្រាប់ ដែលភាគច្រើននៅខេត្តបាត់ដំបន់ជិតព្រំដែនថៃ។ ក្នុងន័យនេះ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលខ្ញុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធយ៉ាងខ្លាំង។
នៅប្រទេសជប៉ុន ខ្ញុំធ្លាប់ជាសមាជិកនៃក្រុមពន្លត់អគ្គីភ័យ ហើយបានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តបង្ការគ្រោះមហន្តរាយក្នុងស្រុក (ពន្លត់អគ្គី ភ័យ និងបង្រៀនសិស្សអនុវិទ្យាល័យពីរបៀបប្រើប្រាស់ម៉ាស៊ីន Defibrillator ខាងក្រៅដោយស្វ័យប្រវត្តិ)។
ខ្ញុំពិតជាមានអំណរគុណយ៉ាងក្រៃលែងចំពោះឱកាសធ្វើការនៅ CLA ជាកន្លែងដែលខ្ញុំអាចប្រើប្រាស់បទពិសោធន៍ការងារ និងជំនាញផ្នែក ព័ត៌មានវិទ្យារបស់ខ្ញុំ ក៏ដូចជាទទួលបានទស្សនៈ ទំនាក់ទំនង និងបទពិសោធន៍ថ្មីៗផងដែរ។ វាជាកិត្តិយសមួយដែលបានធ្វើការជាមួយអ្នកទាំងអស់គ្នា។