ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមហើយ ថ្នាក់ Himawari(ថ្នាក់ផ្កាឈូករ័ត្ន) អាយុ ៣ឆ្នាំ សិស្សថ្នាក់ទី១ថ្មី និងសិស្សផ្ទេរចូលថ្មី ទីបំផុតបានស៊ាំ នឹងជីវភាព ក៏ដូចជាសកម្មភាពនៅសាលារៀន និងបរិយាកាសថ្មីផងដែរ។ ចាប់ពីពេលនេះតទៅ សាលាចង់ពង្រឹង សកម្មភាពក្នុងថ្នាក់នីមួយៗ ហើយ បង្ហាត់បង្រៀនពួកគេនូវការប្រឈមជាមួយបញ្ហា និងរៀនអ្វីថ្មីៗជាច្រើនទៀត។
ថ្មីៗនេះ សីតុណ្ហភាពមានការប្រែប្រួល ដូច្នេះភាពត្រជាក់ក៏បានចាប់ផ្តើមកើនឡើងបន្តិចម្តងៗផងដែរ។ សូមប្រុងប្រយ័ត្ន សុខភាពកុំឱ្យមាន អារម្មណ៍មិនស្រួល កុំឱ្យកើតជម្ងឺផ្តាសាយ ឬជម្ងឺឆ្លងផ្សេងៗ ហើយមករៀនប្រកបដោយដោយភាពសប្បាយរីករាយ។
ប្រសិនបើលោកអ្នកមានការព្រួយបារម្ភ ឬកង្វល់ណាមួយនៅផ្ទះ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកយើងខ្ញុំ។ ចូរយើងធ្វើការរួមគ្នា ដើម្បីគាំ ទ្រដល់ការសិក្សារបស់កុមារ។ សូមអរគុណច្រើនចំពោះកិច្ចសហប្រតិបត្តិការរបស់លោកអ្នក។
ពិធីបើកជាផ្លូវការនៃអន្តរជាតូបនីយកម្ម និងកម្រិតអនុវិទ្យាល័យ
ជេផេន អ៉ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ការប្រកាសជាផ្លូវការ «ពិធីបើកជាផ្លូវការនៃអន្តរជាតូបនីយកម្ម និងកម្រិតអនុវិទ្យាល័យ ជេផេន អ៉ីនធ័រណា សិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី» នៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
សម្រាប់ពិធីនេះផងដែរ សាលាក៏បានអញ្ជើញក្រសួងស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធ រួមមានដូចជា ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូត ជប៉ុនប្រចាំកម្ពុជា និងដៃគូរសហការទាំងអស់ជាស្ថាប័ន ដែលបានគាំទ្រដល់សាលាតាំងពីដើមរៀងមក។
សាលាយើងខ្ញុំបានបើកជាផ្លូវការនុវកម្រិតមធ្យមសិក្សាថ្នាក់អនុវិទ្យាល័យ (កម្រិត៤) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ហើយបានរៀបចំប្រព័ន្ធ អប់រំតាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតថ្នាក់អនុវិទ្យាល័យ។ ដើម្បីពង្រឹង និងពង្រីកសក្តានុពល និងផ្លូវដើរដែលជាជម្រើសសម្រាប់ការបន្តការ សិក្សានាពេលអនាគតរបស់សិស្សានុសិស្ស សាលាក៏បានកមពុងអភិវឌ្ឍខ្លយនឱ្យក្លាយទៅជាស្ថាប័នអប់រំមួយដែលអាចបណ្តុះបណ្តាលសិស្សានុសិស្សឱ្យ ក្លាយជាបុគ្គលពោរពេញទៅដោយសមត្ថភាពអប់រំពិតប្រាកដ និងមានបុគ្គលិកលក្ខណៈប្រសើរគ្រប់គ្រាន់ ដែលជាសមត្ថភាពដ៏ចាំបាច់សមស្របនឹងបរិបទ នៃយុគសម័យជំនាន់ថ្មី នៃវិទ្យាសាស្រ្តដោយបានពង្រឹងគុណភាពមាតិកាសិក្សា ព្រមទាំងបញ្ចូលទស្សនៈអប់រំរបស់ជប៉ុនជាដើមទៅក្នុងកម្មវិធីសិក្សា។
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងក្លាយជាប្រវត្តិសាស្រ្តដ៏សំខាន់មួយសម្រាប់យើងខ្ញុំក្នុងការចេករំលែក និងផ្សព្វផ្សាយស្តីអំពី ការចាប់ផ្តើម ដំណាក់កាលថ្មី ក្រោមឈ្មោះថ្មី និងការបោះចំហានថ្មីដ៏រឹងមាំឆ្ពោះទៅរកអនាគតដ៏ភ្លឺត្រចះត្រចង់។ ជាចុងក្រោយនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតដល់ស្ថាប័នទាំងអស់ដែលបានជួយកាំទ្រដល់សាលាយើងខ្ញុំតាំងពីដើមរៀងមក ហើយយើងខ្ញុំក៏មានសេចក្តីសង្ឃឹម យ៉ាងមុតមាំថា “Japan International CIESF Leaders Academy” នឹងបន្តធ្វើជាស្ពានសម្រាប់ផ្សារភ្ជាប់ការអប់រំរវាងកម្ពុជា និងជប៉ុន ដើម្បីជាការរួម ចំណែកបង្កើតសង្កមដ៏ចម្រើនរុងរឿងប្រកបដោយបចីរភាព ហើយធានាបាននូវការអប់រំប្រកបដោយស្តង់ដារគុណភាពខ្ពស់ និងលើកកម្ពស់ការសិក្សា ពេញមួយជីវិតបានដោយជោគជ័យ។
លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់របស់យើងខ្ញុំនឹងបន្តខិតខំធ្វើការរួមគ្នា ដើម្បីផ្តល់ជូនដល់សិស្សានុសិស្ស នូវការអប់រំដែលមានគុណភាព ខ្ពស់។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ ចំពោះការយោគយល់ និងកិច្ចសហប្រតិបត្តិការរបស់ លោកអ្នកជាមួយការអប់រំរបស់សាលា សូម្បីតែក្នុងស្ថានភាពមានការផ្លាស់ប្តូរទាំងនេះក៏ដោយ និងចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកនាពេល អនាគត។ យើងខ្ញុំទន្ទឹងរង់ចាំការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកជានិច្ច។
ស្ថានភាពកុមារកម្រិត១
ឆ្នាំសិក្សាជំនាន់ទី១០ ចាប់ផ្តើមចូលរៀនបានរយៈពេល១ខែជាងហើយ កុមារម្នាក់ៗក៏បានសុាំជាមួយសកម្មភាពក្នុងថ្នាក់ថ្មី និងគ្រូបន្ទុកថ្នាក់ ថ្មីរបស់ខ្លួនម្នាក់ៗផងដែរ។ ជាពិសេសកុមារថ្នាក់៣ឆ្នាំដែលទើបចូលរៀនថ្មីបានឈប់យំ ហើយបានសុាំជាមួយសកម្មភាពនៅមត្តេយ្យម្តងបន្តិចម្តងៗ។
កុមារបានចូលរួមសកម្មភាពយ៉ាងរីករាយតាមរដូវកាល និងតាមថ្នាក់នីមួយៗ។ សម្រាប់ឆ្នាំសិក្សាថ្មីជំនាន់ទី១០នេះ កុមារតម្រូវឱ្យស្លៀកឯក សណ្ឋានមកសាលា រួចផ្លាស់ប្តូរទៅជាសម្លៀកបំពាក់កីឡាវិញ នេះគឺជាឱកាសដ៏ល្អសម្រាប់កុមារ ក្នុងការរៀនពីរបៀបផ្លាស់ប្តូរសម្លៀកបំពាក់ និងយល់ ដឹងអំពីការស្លៀកពាក់ដោយខ្លួនឯងផងដែរ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាណាព្យាបាលដែលនៅបន្តការគាំទ្រ និងតែងតែចូលរួមសហការជាមួយសាលានាពេលកន្លង មក។ យើងខ្ញុំជាបុគ្គលិកអប់រំទាំងអស់ នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីអប់រំកុមារប្រកបដោយភាពរីករាយ និងមានប្រសិទ្ធភាព។ សង្ឃឹមថាអាណាព្យាបាលទាំងអស់នៅតែបន្តការសហការជាមួយសាលាបន្តទៀត។
សូមអរគុណ!!!
ស្ថានភាពកុមារកម្រិត២
នៅក្នុងកម្រិត២ សិស្សថ្នាក់ទី១ ទី២ និងទី៣ សម្រេចចិត្តលើគោលដៅប្រចាំខែដែលហៅថា "Sabai Challenge" ហើយអនុវត្ត សកម្មភាពនានាដើម្បីកែលម្អជីវិតសិក្សា។ "Sabai Challenge" ខែវិច្ឆិកា គឺ "ការដើរតាមផ្លូវសម្រាប់ដើរ"។ បន្តិចម្តងៗ កុមារកាន់តែច្រើនឡើងៗ កំពុងមានស្មារតីក្នុងការដើរនៅតាមផ្លូវសម្រាប់ដើរ។ យើងនឹងបន្តធ្វើសកម្មភាពជាមួយគ្នា ដើម្បីអាចឱ្យទាំងកុមារ និងគ្រូបង្រៀនអាចរីករាយជាមួយ Sabai នាពេលខាងមុខ។
វាមានរយៈពេលមួយខែហើយចាប់តាំងពីសិស្សថ្នាក់ទី១បានចាប់ផ្តើមចូលរៀន ហើយពួកគេបានស៊ាំនឹងជីវិតនៅសាលារៀនទាំងស្រុង។ ពួកគេក៏កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់សរសេរស្រៈ និងព្យញ្ជនៈខ្មែរ ក៏ដូចជាហ៊ីរ៉ាហ្គាណាផងដែរ។
សិស្សថ្នាក់ទី ២ និងទី ៣ បានរៀនអំពី "សារៈសំខាន់នៃធ្មេញ" នៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ និងសង្គមសិក្សារបស់ពួកគេ។ កុមារជាច្រើនត្រូវ បានគេរកឃើញថាមានប្រហោងធ្មេញក្នុងអំឡុងពេលពិនិត្យធ្មេញកាលពីឆ្នាំមុន ដូច្នេះយើងសង្ឃឹមថានេះនឹងជាឱកាសមួយសម្រាប់ពួកគេក្នុងការរៀន ដុសធ្មេញដោយប្រុងប្រយ័ត្ន។
ក្នុងអំឡុងពេលម៉ោងអប់រំកាយ គ្រប់ថ្នាក់ទាំងអស់បានចូលរួមក្នុងការប្រណាំងបណ្តាក់តគ្នា។ ការរំភើបពិតជាអស្ចារ្យណាស់ ខណៈដែល មនុស្សគ្រប់គ្នារត់ឱ្យអស់ពីសមត្ថភាព ហើយបានស្រែកហ៊ោខ្លាំងៗឱ្យក្រុមរបស់ពួកគេឈ្នះ។ នៅក្នុងកម្មវិធីប្រកយតកីឡាខាងមុខនេះ យើងក៏មាន គម្រោងរៀបចំការប្រណាំងបណ្តាក់តគ្នានៅក្នុងកម្រិត២ផងដែរ។ យើងទន្ទឹងរង់ចាំព្រឹត្តិការណ៍ជាក់ស្តែង។ ការហ្វឹកហាត់សម្រាប់ថ្ងៃកីឡានឹងចាប់ផ្តើម បន្តិចម្តងៗចាប់ពីខែធ្នូ។ ដោយសារកុមារនឹងចំណាយពេលច្រើនលើសកម្មភាពរាងកាយពួកគេ ដូចនេះទំនងជាអស់កម្លាំងណាស់ដែរហើយ។ សូមថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់មាតាបិតាសម្រាប់កូនៗនៅផ្ទះផងដែរ។
ស្ថានភាពកុមារកម្រិត៣
នៅថ្ងៃទី ២៦ ខែវិច្ឆិកា សិស្សថ្នាក់ទី ៤ និងទី ៥ បានធ្វើថ្នាក់ផ្លាស់ប្តូរបទពិសោធន៍ជាមួយកុមារជាមួយសាលាជប៉ុនភ្នំពេញ (JSPP)។
សិស្សថ្នាក់ទី ៤ និងទី ៥ បានរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍តាមអ៉ីនធឺណិតជាមួយកុមាររបស់សាលាជប៉ុន ភ្នំពេញ (JSPP)។ សិស្សថ្នាក់ទី៤ និងថ្នាក់ទី៣ របស់សាលា JSPP បានណែនាំពាក្យ «oshi» របស់ពួកគេ (អ្វីមួយដែលពួកគេពិតជាស្រឡាញ់ និងចង់ឱ្យមនុស្ស គ្រប់គ្នាដឹង) ឲ្យគ្នាទៅវិញទៅមក។
កុមារ JICLA បានណែនាំម្ហូបដូចខាងក្រោម៖ ១. ទឹកដូង និងនំអន្សម ២. អប្សរា និងអង្គរវត្ត និង ៣. បុកល្ហុង និងនំពុម្ពខ្មែរ ជាមួយនឹង ការឆ្លើយសំណួរ។ កុមារ JSPP បានស្តាប់បទបង្ហាញរបស់សិស្សថ្នាក់ទី៤ដោយចំណាប់អារម្មណ៍ ហើយសួរសំណួរដូចជា "តើយើងអាចទិញវានៅ ឯណា?" ជាការឆ្លើយតបទៅនឹងពាក្យ «oshi» របស់កុមារ JSPP គាត់បានបង្ហាញចំណាប់អារម្មណ៍លើបង្អែមជប៉ុន ហើយមានការភ្ញាក់ផ្អើល និងរីករាយយ៉ាងខ្លាំង នៅពេលដែលគាត់បានដឹងថា បង្អែមទាំងនោះត្រូវបានលក់នៅផ្សារទំនើប AEON 1 និងនៅពេលដែលកុមារ JSPP និយាយលេខ 1 ជាភាសាខ្មែរ។
សិស្សថ្នាក់ទី៥ត្រូវបានបង្រៀនពីរបៀបប្រើចង្កឹះដោយសិស្សថ្នាក់ទី៤ របស់សាលា JSPP ហើយបន្ទាប់មកមានការប្រកួតចាប់សណ្តែក។ ទោះបីជាកុមារ JICLA ជាធម្មតាមិនសូវមានឱកាសច្រើនក្នុងការប្រើប្រាស់ចង្កឹះក៏ដោយ ក៏ពួកគេអាចធ្វើបានយ៉ាងប៉ិនប្រសប់។ ពួកគេក៏មានការ ភ្ញាក់ផ្អើលបន្តិចដែរ នៅពេលដែលពួកគេបានចែករំលែកកាលវិភាគរបស់សាលាទាំងពីរ ហើយបានដឹងថាពួកគេមានមុខវិជ្ជាជាច្រើនដូចគ្នា។
នៅ JICLA កុមារសិក្សាភាសាជប៉ុនជារៀងរាល់ថ្ងៃ ហើយខ្ញុំជឿថាវាមានអត្ថន័យខ្លាំងណាស់សម្រាប់ពួកគេក្នុងការអាចប្រាស្រ័យទាក់ទង ជាភាសាជប៉ុនជាមួយកុមារជប៉ុនដែលមានអាយុស្រដៀងគ្នា។ កុមារមួយចំនួនប្រហែលជាបានជួបប្រទះនឹងភាពរីករាយ និងការលំបាកនៃការទំនាក់ ទំនងជាភាសាជប៉ុន ហើយប្រហែលជាកាន់តែចាប់អារម្មណ៍នឹងប្រទេសជប៉ុន។ យើងខ្ញុំមានគម្រោងរៀបចំថ្នាក់ផ្លាស់ប្តូរមួយបន្ថែមទៀតជាមួយ សាលា JSPP នៅក្នុងឆ្នាំសិក្សានេះ។ នៅពេលក្រោយ យើងខ្ញុំនឹងផ្តល់ការណែនាំអំពីភាសាជប៉ុន និងមុខវិជ្ជាផ្សេងៗទៀត ក៏ដូចជាទម្លាប់នៃការ រស់នៅ ដើម្បីធានាបាននូវការផ្លាស់ប្តូរបទពិសោធន៍កាន់តែពេញលេញ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការបន្តកិច្ចសហប្រតិបត្តិការរបស់ មាតាបិតាក្នុងការលើកទឹកចិត្ត និងគាំទ្រកូនៗនៅផ្ទះផងដែរ។
ស្ថានភាពកុមារកម្រិត៤
សិស្សានុសិស្សបានចូលរួមក្នុងសកម្មភាពសិក្សាយ៉ាងសកម្ម និងរីករាយពេញមួយខែវិច្ឆិកា។ ពួកគេចូលចិត្តជាពិសេសលើកិច្ចការជាក្រុម សកម្មភាពពិភាក្សា និងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ក្នុងសកម្មភាពក្រុម គេសង្កេតឃើញថា សិស្សបានចូលរួមយ៉ាងសកម្ម។ ក្រៅពីនេះ សិស្សជាច្រើនបានបង្ហាញភាពក្លាហានក្នុងការធ្វើបទបង្ហាញដោយមានទំនុកចិត្តនៅមុខមិត្តរួមថ្នាក់ផងដែរ។
កិច្ចណែនាំបុគ្គលិក
・លោកគ្រូ ផុន ពិសិដ្ឋ
ជម្រាបសួរ!! ខ្ញុំឈ្មោះ ផុន ពិសិដ្ឋ បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាក្នុងផ្នែកអប់រំភាសាជប៉ុន នៅសាកល
វិទ្យាល័យភូមិន្ទភ្នំពេញ និងបានបន្តការសិក្សានៅសាកលវិទ្យាល័យភាសាបរទេសតូក្យូនៅប្រទេសជប៉ុនផ្នែកភាសាវិទ្យា
និងវិភាគទិន្នន័យភាសា។
ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចប្រើប្រាស់បទពិសោធន៍ និងជំនាញឯកទេសរបស់ខ្ញុំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ
ការអប់រំនាពេលអនាគតឲ្យកាន់តែល្អប្រសើរ។ សូមអរគុណ!!