សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមាតាបិតា និងអាណាព្យាបាលសិស្សគ្រប់រូបដែលតែងតែគាំទ្រ និងសហការជាមួយសាលារហូត មកដល់ពេលបច្ចុប្បន្ននេះ។
នេះជាខែចុងក្រោយនៃឆមាសទី១។ សិស្សានុសិស្សមានភាពសកម្ម និងស្វាហាប់ជារៀងរាល់ថ្ងៃនៅសាលារៀនជាមួយមិត្តភ័ក្តិ និងសិក្សាក្នុងថ្នាក់ ស្រូបយកអ្វីៗថ្មីៗជាច្រើន។ ក្នុងខែកុម្ភៈ សាលាបានប្រារព្ធព្រឹត្តិការណ៍ជាច្រើន ដូចជា កម្មវិធីបាចគ្រាប់ សណ្តែក (Setsubun) ដំណើរកម្សាន្តទៅ កាន់សាលារៀន ការពិនិត្យសុខភាព និងការប្រឡងផ្នែកបឋមសិក្សា។ យើងខ្ញុំខិតខំផ្តល់ ឱ្យសិស្សានុសិស្សនូវបទពិសោធន៍សិក្សាដោយផ្ទាល់ តាមរយៈការបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា។ តើអាណាព្យាបាលទាំងអស់គិតយ៉ាងណាដែរ?
សូមជួយបង្រៀនកូននូវសុជីវធម៌ និងទម្លាប់ល្អតាមរយៈការប្រាស្រ័យទាក់ទងជាមួយគ្រួសារនៅផ្ទះ ហើយបន្តសហការក្នុងការគ្រប់គ្រងសុខភាព កូនៗផងដែរ។ យើងខ្ញុំសូមកោតសរសើរចំពោះកិច្ចសហការរបស់អាណាព្យាបាលក្នុងការធានាថាគ្រួសារ និងសាលារៀនធ្វើការរួមគ្នាដើម្បីអប់រំរបស់ ពួកគេកាន់តែរីកចម្រើន។
ការពិនិត្យសុខភាពកុមារ
ថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅនេះ សាលាមានកម្មវិធីពិនិត្យសុខភាពសិស្សានុសិស្សនៅសាលាJICLA ដោយផ្ទាល់។ ក្រុមគ្រូពេទ្យចំនួន៦នាក់ បាន អញ្ជើញមកពីមណ្ឌលសុខភាពចាក់អង្រែ ហើយបានធ្វើការត្រួតពិនិត្យសុខភាព ដល់សិស្សានុសិស្សទាំងអស់ដោយយកចិត្តទុកដាក់។ នៅសាលា JICLA យើងតែងតែមានការពិនិត្យសុខភាពសិស្ស ដើម្បីឱ្យសិស្សទទួលបាន នូវសុខភាពល្អ និងរីករាយក្នុងពេលមករៀននៅសាលា។
សូមអរគុណច្រើនដល់លោកគ្រូអ្នកគ្រូមកពីមណ្ឌលសុខភាព ដែលតែងតែចូលរួមសហការជាមួយខាងសាលា។
ស្ថានភាពកុមារកម្រិត១
នៅក្នុងខែកុម្ភៈនេះកុមារបានលេងនូវសកម្មភាពជាច្រើន។ បន្ថែមពីនោះកុមារបានរៀនពីសកម្មភាព១ចំបងដែលទាក់ទងនឹងវប្បធ៌ប្រពៃណីប្រទេស ជប៉ុន។ តាមប្រពៃណីជប៉ុន នៅថ្ងៃទី៣ ខែកុម្ភៈ ជាថ្ងៃបាចគ្រាប់សណ្តែកដែលមានឈ្មោះជាភាសាជប៉ុនថា (Setsubun)។ ពិធីបុណ្យនេះប្រារព្ធឡើង ដើម្បីបណ្តេញគ្រោះចង្រៃដោយនៅពេលបាចគ្រាប់សណ្តែកបណ្តើរព្រមទាំងនិយាយបណ្តើរនូវពាក្យថា Oniwa soto (សុំឱ្យយក្សចេញក្រៅ) និង ពាក្យ fukuwa uchi (សូមឱ្យសិរីសួស្តីចូលក្នុងផ្ទះ)។ ក្នុងថ្ងៃនោះផងដែរ គេញុាំគ្រាប់សណ្តែកឱ្យបានចំនួនស្មើនឹង "អាយុរបស់ខ្លួន បូកបន្ថែម១ គ្រាប់ទៀត" នោះវានឹងជួយឱ្យមានសុខភាពល្អ និងមិនងាយឈឺថ្កាត់ក្នុងឆ្នាំថ្មីនោះទេ។
ចំណែកថ្នាក់ផ្កាសាគូរ៉ាមានសកម្មភាពផ្លាស់ប្តូរជាមួយថ្នាក់បឋមជាញឹកញាប់ដូចជាការច្រៀងរាំបទ "Soran" ជារបាំចលនារាងកាយ និងប្រពៃណី របស់ជប៉ុននៅខេត្តហុកកៃដូដែរ ដែលបង្ហាញពីការសាមគ្គីគ្នារបស់អ្នកនេសាទសម័យបុរាណ។
ស្ថានភាពកុមារកម្រិត២
【ដំណើរទស្សនកិច្ចសិស្សថ្នាក់ទី១ ដល់ទី៣ : ថ្នាក់បង្រៀនបាល់ទាត់】
នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈកន្លងទៅ សិស្សថ្នាក់ទី១ ដល់ទី៣ បានទៅទស្សនកិច្ចនៅទីលានក្រុមបាល់ទាត់នារី របស់ក្លឹប Phnom Penh Crown FC ហើយបានចូលរួមក្នុងថ្នាក់បង្រៀនបាល់ទាត់។
ដំបូង សិស្សត្រូវបានបែងចែកជាក្រុមចម្រុះចាប់ពីថ្នាក់ទី១ ដល់ទី៣ សរុបចំនួន ៦ ក្រុម ហើយចាប់ផ្តើមហាត់ប្រាណ។ គ្រូបង្វឹកបានបង្រៀនយ៉ាង ទន់ភ្លន់ និងយកចិត្តទុកដាក់ តាមកម្រិតសិស្សថ្នាក់ទាប ដូចជា ល្បែងតូចៗ និងការបណ្តើរបាល់។
បន្ទាប់ពីរីករាយជាមួយការលេងបាល់ទាត់ សិស្សបានផ្លាស់ទីទៅកាន់ Smart RSN Stadium ដែលស្ថិតនៅជិតគ្នា។ ពួកគេបានទស្សនាទី តាំងផ្សេងៗនៅក្នុងពហុកីឡដ្ឋាន ដូចជា បន្ទប់ព្យាបាល (Medical Room) ដែលធម្មតាជាទីតាំងដែលមិនសូវអនុញ្ញាតឱ្យចូលទស្សនា។បន្ថែមពីនេះ នៅបន្ទប់VIP កីឡាករទាំងក្រុមបុរស និងក្រុមនារីរបស់ Phnom Penh Crown FC បានឆ្លើយសំណួរផ្សេងៗពីកុមារៗមួយៗយ៉ាងក្បោះក្បាយ។
យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមបាល់ទាត់នារី Phnom Penh Crown FC ដែលបានផ្តល់បទពិសោធន៍ដ៏អស្ចារ្យនេះ។
ចាប់ពីថ្ងៃទី24~27ខែកុម្ភៈ សិស្សានុសិស្សថ្នាក់កម្រិតបឋមគឺមានការប្រឡងឆមាសទី១។ នៅមុនពេលប្រឡងសង្កេតឃើញថា សិស្សានុសិស្សទាំងអស់មានការ ព្យាយាម ខិតខំប្រងប្រែងរៀនសូត្រ ពេលខ្លះសូម្បីតែកំឡុងពេលម៉ោងចេញលេងក៏ឃើញសិស្សមួយចំនួនបានអង្គុយអនុវត្តការសរសេរ និងអានសៀវភៅនៅក្នុងថ្នាក់រៀនផងដែរ។ លើសពីនេះទៅទៀត រាល់ពេល លោកគ្រូអ្នកគ្រូកែកិច្ចការរួចរាល់ ហើយប្រគល់ជូនវិញ ប្រសិនបើមានលំហាត់ធ្វើខុស ពួកគេបានទៅសាកសួរគ្រូ ដើម្បីដោះស្រាយបញ្ហាទាំងនោះដោយខ្លួនឯងយ៉ាងសកម្ម។ យើងខ្ញុំសង្ឃឹមថា ទោះបីជាលទ្ធលផចេញមកយ៉ាងណាក៏ដោយ ក៏ពួកគេនឹងនៅតែខិតខំប្រឹងប្រែងបន្តទៀត ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើននាពេលអនាគត។ លោកគ្រូអ្នកគ្រូនឹងបន្តស្វែងរកអ្វី ដែលថ្មីៗ វិធីសាស្ត្រងាយៗមកបង្ហាត់បង្រៀនបន្ថែម និងបន្តគាំទ្រលើកទឹកចិត្តដល់សិស្សទាំងអស់គ្នាជានិច្ច!
ស្ថានភាពកុមារកម្រិត៣
នៅថ្ងៃទី១២ និងទី១៣ ខែកុម្ភៈ សិស្សថ្នាក់ទី៦ បានធ្វើដំណើរកម្សាន្តទៅកាន់ឧទ្យានគីរីរម្យ។ ដោយមានគោលដៅនៃឯករាជ្យភាព និងការស្នាក់នៅជាមួយគ្នា យើងខ្ញុំបានគាំទ្រសិស្សានុសិស្សក្នុងការរៀបចំ និងការសិក្សារៀនសូត្រត្រៀមខ្លួនទុកជាមុនរបស់ពួកគេ។ នៅការសិក្សារៀនសូត្រត្រៀមខ្លួនទុកជាមុន សិស្សានុសិស្សបានធ្វើការស្រាវជ្រាវ និងបង្ហាញអំពីអ្វីដែលពួកគេចង់ដឹងអំពីគីរីរម្យ ដូចជារុក្ខជាតិ សត្វ និងកន្លែងទាក់ទាញភ្ញៀវទេសចរជាដើម។ សិស្សក៏បានបង្កើត និងលេងល្បែងដែលពួកគេរៀបចំក្នុងដំណើរកម្សាន្តសិក្សារបស់សាលាផងដែរ។ ពេលក្រឡេកមើលទៅអំពីដំណើរទស្សនកិច្ចសិក្សារបស់សាលា សិស្សានុសិស្សមិនត្រឹមតែបាននិយាយថា វាមានភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងថា ពួកគេទទួលបានភាពក្លាហានដោយ ចេះគិតដោយខ្លួនឯង និងចាត់វិធានការ ហើយពួកគេមានអារម្មណ៍ឯករាជ្យ និងបំណងប្រាថ្នាអាចទទួលយកបញ្ហាប្រឈមបាន។ លើសពីនេះ សិស្សមួយចំនួនត្រូវបានរំឭកអំពីសារៈសំខាន់នៃកិច្ចសហការតាមរយៈសកម្មភាពដូចជា ការធ្វើម្ហូបការីជាមួយមិត្តភក្តិរបស់ពួកគេ និងការចូលរួមក្នុងការដើរស្វែងរកកំណប់ផងដែរ។ យើងខ្ញុំគិតថាវាជាបទពិសោធន៍ដ៏ល្អសម្រាប់សិស្សានុសិស្ស។
ការផ្លាស់ប្តូរជាមួយសាលាដូងដែលបានធ្វើឡើងកាលពីឆ្នាំមុន សម្រាប់នៅឆ្នាំនេះមិនអាចធ្វើទៅបានទេ ពីព្រោះយើងមិនអាចទាក់ទងអ្នកទទួលបន្ទុកជាមុនបានទេ ប៉ុន្តែនៅពេលដែលពួកយើងបានទៅទស្សនានៅថ្ងៃនោះជាក់ស្តែង ក៏បានជួបអ្នកទទួលបន្ទុកនៅទីនោះ ហើយពួកយើងអាចនិយាយ និងទទួលបានការស្វាគមន៍ពីគាត់ផងដែរ។ សង្ឃឹមថាយើងនឹងអាចបន្តធ្វើអន្តរកម្មនាពេលអនាគតទៀត។
ស្ថានភាពកុមារកម្រិត៤
សិស្សថ្នាក់ទី៧ បានសិក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងបញ្ចប់ឆមាសទី១។ សូម្បីតែអំឡុងពេលសម្រាកក៏ដោយ ក៏អាចមើលឃើញថា សិស្សកំពុងធ្វើកិច្ចការដែលគ្រូមុខវិជ្ជារបស់ពួកគេបានផ្តល់ឱ្យពួកគេដែរ។ ម្យ៉ាងទៀត នៅពេលដោះស្រាយបញ្ហា ប្រសិនបើ មានអ្វីមួយដែលពួកគេមិនយល់ ឬពួកគេខុស ពួកគេទៅជួបគ្រូ ហើយព្យាយាមដោះស្រាយវាឱ្យបានត្រឹមត្រូវដោយខ្លួនឯង។
ឥឡូវនេះ សិស្សថ្នាក់ទី៧ កំពុងសិក្សានៅកម្រិតមធ្យមសិក្សា អាកប្បកិរិយារបស់ពួកគេចំពោះការរៀនសូត្រក៏បានផ្លាស់ប្តូរ។ យើងខ្ញុំសង្ឃឹមថា សិស្សានុសិស្សទាំងអស់គ្នានឹងសិកស្សាពីវិធីសាស្រ្តសិក្សាផ្ទាល់ខ្លួន ហើយបង្កើនជំនាញរបស់អ្នកទាំងអស់គ្នាជាលំដាប់។ យើងខ្ញុំសូមគាំទ្រ និងលើក ទឹកចិត្តដល់អ្នកទាំងអស់គ្នា!