សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមាតាបិតា និងអាណាព្យាបាលសិស្សគ្រប់រូបដែលតែងតែគាំទ្រ និងសហការជាមួយសាលារហូត មកដល់ពេលបច្ចុប្បន្ននេះ។
ថ្ងៃទី២៧ ខែមីនា គឺជាថ្ងៃចុងក្រោយនៃឆមាសទី១។ ថ្ងៃទី២០,ទី២៤ និងទី២៥ ខាងកម្រិតមត្តេយ្យបានរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមាន មាតាបិតា ចូលរួមដោយសេរី ។ ថ្ងៃទី២៥ ខាងកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ក៏បានរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ ចំពោះការតុបតែង គឺសិស្សកម្រិត២ ជាអ្នកទទួលបន្ទុក សិស្សកម្រិត៣ ទទួលបន្ទុកផ្នែកល្បែងប្រជាប្រិយ និង សម្តែង "របាំក្រមា" ហើយសិស្សអនុវិទ្យាល័យ ក៏បានធ្វើ បទបង្ហាញអំពី " គោមផ្កាយ "។ យើងខ្ញុំក៏មាននិមន្តព្រះសង្ឃមកសាលា ដើម្បីចម្រើនព្រះបរិត្ត។ វាជាពេលវេលាដ៏អស្ចារ្យមួយសម្រាប់ សិស្សានុសិស្ស និងគ្រូបង្រៀនគ្រប់រូបផងដែរ។
នៅថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមីនា ខាងផ្នែកបឋម និងអនុវិទ្យាល័យនឹងមានកម្មវិធីជំនួបត្រីភាគីរវាងអាណាព្យាបាលសិស្ស និងគ្រូបន្ទុកថ្នាក់។ លោកគ្រូអ្នកគ្រូ នឹងជម្រាបជូនព័ត៌មានក្នុងកំឡុងពេលឆមាសទី១ របស់សិស្សានុសិស្សទៅកាន់អាណាព្យាបាល។ យើងខ្ញុំសង្ឃឹមថា សមាជិកគ្រួសារនឹង ជួយសហការមើលទៅលើការឆ្លុះបញ្ចាំងនូវឆមាសទី១ និងគិតអំពីអ្វីដែលពួកគេនឹងធ្វើក្នុងអំឡុងពេលវិស្សមកាលនេះ ហើយពិភាក្សាអំពីអ្វីដែល ពួកគេចង់ ធ្វើការនៅឆមាសទី២។
សូមថែរក្សាសុខភាព និងសុវត្ថិភាពរបស់អ្នកទាំងអស់គ្នា ហើយសូមជូនពរឱ្យទទួលបានថ្ងៃឈប់សម្រាកដ៏ល្អអស្ចារ្យ។
សូមអរគុណចំពោះការគាំទ្ររបស់អ្នកទាំងអសលគ្នា និងសូមជួយបន្តសហការនៅឆមាសទី២។
ស្ថានភាពកុមារកម្រិត១
១.ផ្នែកមត្តេយ្យមានដំណើរកម្សាន្ត កុមារ និងអាណាព្យាបាលកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ កុមារមើលទៅពិតជាមានភាពសប្បាយរីករាយជាមួយ នឹងដំណើរកម្សាន្តនេះណាស់។ ព្រោះកុមារមានឱកាសបានរៀន និងស្វែងយល់ពីតាមទីសាធារណៈផ្សេងៗ ជាពិសេសទៅទៀតគឺបានដើរលេងកម្សាន្ត ជាមួយ ម៉ាក់ប៉ា មិត្តរួមថ្នាក់ រួមទាំងលោកគ្រូអ្នកគ្រូទៀត។
២.ក្នុងឆ្នាំនេះ ផ្នែកមត្តេយ្យក៏បានប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ។ គ្រាន់តែថ្ងៃលេងទឹកដែលជាល្បែងប្រជាប្រិយខ្មែរយើង ក៏មាន បញ្ចូលការលេងចម្រុះបែបជប៉ុនខ្លះដែរ ដើម្បីឱ្យកុមារបានសាកល្បងធ្វើ និងទទួលបាននូវអ្វីដែលថ្មីក្នុងការអភិវឌ្ឍចំនេះ ដឹងតាមរយៈការលេង សប្បាយៗរបស់កុមារ។
ស្ថានភាពកុមារកម្រិត២
ឆ្នាំនេះ យើងខ្ញុំបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងសប្បាយរីករាយ និងមានភាពអ៊ូអរពេញក្នុងសាលា។ សិស្សានុសិស្សនៅក្នុង កម្រិត២ (ថ្នាក់ទី១ ដល់ទី៣) បានទទួលបន្ទុករៀបចំតុបតែងខ្លោងទ្វារ។ ជាពិសេស សិស្សថ្នាក់ទី២ បានសិក្សាស្រាវជ្រាវអំពី "ផ្ការំដួល" ដែលជាផ្កា តំណាងជាតិរបស់ប្រទេសកម្ពុជា។ បន្ទាប់ពីបានយល់ដឹងពីប្រភព និងលក្ខណៈពិសេសរបស់វាហើយ កូនៗបានរួមគ្នាធ្វើផ្ការំដួលលម្អយ៉ាងយកចិត្តទុក ដាក់បំផុត។ នៅក្នុងថ្ងៃពិធីនោះដែរ ពួកគេបានទស្សនាការសម្តែងរបស់សិស្សច្បង និងបានលេងល្បែងប្រជាប្រិយជាមួយមិត្តភក្តិមកពីថ្នាក់ផ្សេងៗ ដែលធ្វើឱ្យពួកគេយល់កាន់តែច្បាស់ពីតម្លៃនៃសាមគ្គីភាព និងប្រពៃណីខ្មែរតាមរយៈបទពិសោធន៍ផ្ទាល់។
ចំពោះការសិក្សាមុខវិជ្ជាគណិតវិទ្យាវិញ សិស្សថ្នាក់ទី១ បានធ្វើការជាក្រុមយ៉ាងសស្រាក់សស្រាំដើម្បីស្វែងរក "គោលការណ៍រួម" នៃល្បែងបូក និងដកលេខ។ ចំណែកសិស្សថ្នាក់ទី២ វិញ កំពុងខិតខំប្រឹងប្រែងទន្ទេញមេលេខគុណ ដោយសួរដេញដោលគ្នាទៅវិញទៅមក និងលើកទឹកចិត្តគ្នាទៅ វិញទៅមកយ៉ាងគួរឱ្យស្រឡាញ់។
ដោយឡែក សិស្សថ្នាក់ទី៣ កំពុងតែព្យាយាមរៀនគូសរង្វង់ដោយប្រើដែកឈាន (Compass)។ នៅពេលគ្រូដាក់ចំណោទឱ្យ កូនៗបានខិតខំ សាកល្បងគូសចុះឡើងៗដោយភាពអត់ធ្មត់ ដើម្បីរកវិធីគូសឱ្យបានត្រឹមត្រូវបំផុត។
ស្ថានភាពកុមារកម្រិត៣
ឆមាសទី១នឹងបញ្ចប់នៅខែនេះ ហើយក៏ជិតចប់ពាក់កណ្តាលឆ្នាំដែរ។ ខែមីនា គឺជាខែដ៏មមាញឹកមួយជាមួយនឹងព្រឹត្តិការណ៍ផ្សេងៗដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ និងការប្រកួតប្រជែងស៊ូរ៉ារ៉ាជាដើម។ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីចូលឆ្នាំខ្មែរ សិស្សថ្នាក់ទី៤ បានសម្តែង របាំប្រពៃណី ហើយសិស្សថ្នាក់ទី៥ បានរៀបចំផែនការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីធ្វើឱ្យអ្វីៗកាន់តែរស់រវើក។ សិស្សថ្នាក់ទី៦ បានបង្ហាញពីភាពជា អ្នកដឹកនាំក្នុងការសម្របសម្រួលសិស្សតូចៗនៅក្នុងក្រុមចម្រុះរបស់ពួកគេ។ កម្រិតថ្នាក់នីមួយៗបានបំពេញតួនាទីរៀងៗខ្លួន ដែលធ្វើឱ្យវាក្លាយជា ព្រឹត្តិការណ៍មួយដែលបង្ហាញពីការរីកចម្រើនរបស់ពួកគេយ៉ាងពិតប្រាកដ។
ព្រឹត្តិការណ៍គឺសំខាន់ ប៉ុន្តែការសិក្សារៀនសូត្រឱ្យបានជាប់លាប់ក្នុងមេរៀនប្រចាំថ្ងៃក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ។ សិស្សម្នាក់ៗមានមុខវិជ្ជា ដែលពួកគេពូកែ និងមុខវិជ្ជាដែលពួកគេពិបាករៀន ប៉ុន្តែលោកគ្រូអ្នកគ្រូព្យាយាមរៀបចំមេរៀនបង្រៀនពួកគេយ៉ាងហ្មត់ចត់ ហើយខិតខំធ្វើឱ្យមេរៀន ទាំងនោះងាយយល់តាមដែលអាចធ្វើទៅបាន។
នៅឆ្នាំនេះ ដោយសារមានការគាំទ្រ និងការបរិច្ចាគពីប្រទេសជប៉ុន ឧបករណ៍ពិសោធន៍វិទ្យាសាស្ត្ររបស់សាលាយើងត្រូវបានកែលម្អគួរឱ្យកត់ សម្គាល់។ ជាលទ្ធផល ចំនួននៃការពិសោធន៍ដែលបានធ្វើឡើងនៅក្នុងថ្នាក់វិទ្យាសាស្ត្រក៏បានកើនឡើងផងដែរ។ តាមរយៈការសិក្សារៀនសូត្រ ជាក់ស្តែង សិស្សអាចចងចាំព័ត៌មានបានកាន់តែងាយស្រួល។ លើសពីនេះ មតិយោបល់ដូចជា "វិទ្យាសាស្ត្រជាមុខវិជ្ជាដែលខ្ញុំចូលចិត្ត" និង "ទឹកកំបោរ ប្រែជាពណ៌ស ដូច្នេះនេះអាចជាកាបូនឌីអុកស៊ីត" ត្រូវបានឮ ដែលបង្ហាញថាសិស្សានុសិស្សកំពុងរីករាយនឹងការរៀនសូត្រ និងគិតដោយឡូជីខល។
ស្ថានភាពកុមារកម្រិត៤
សិស្សថ្នាក់ទី ៧ នឹងបញ្ចប់ឆមាសទី១ នៅថ្ងៃទី៣ ខែមេសា ខាងមុខនេះ។ ពួកគេបានចាប់ផ្តើមជីវិតជាសិស្សអនុវិទ្យាល័យទាំងក្តីរំភើប និង ភ័យអរ ហើយរហូតមកដល់ពេលនេះ ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទាំងក្នុងការសិក្សា និងសកម្មភាពផ្សេងៗ។
ជាពិសេស នៅក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរនាពេលកន្លងទៅនេះ សិស្សានុសិស្សក្នុងថ្នាក់ទាំងអស់គ្នាបានរួមគ្នាធ្វើ "គោមផ្កាយ" ដែលជាប្រពៃណី របស់បុណ្យចូលឆ្នាំខ្មែរ។ ពួកគេបានកាត់ឫស្សី យកមកចងក្រងជាជើងផ្កាយ ហើយបិទលម្អដោយក្រណាត់ និងក្រដាសពណ៌។ ផ្កាយដែលចែងចាំង ទាំងនោះ ត្រូវបានដាក់តាំងលម្អយ៉ាងច្រើននៅក្នុងសាលា JICLA។ ចំណែកឯផ្កាយធំវិញ គឺរឹតតែមានពន្លឺស្រស់ស្អាត ហាក់ដូចជានិមិត្តរូបនៃ JICLA យ៉ាងដូច្នោះដែរ។
ដើម្បីឱ្យសិស្សានុសិស្ស JICLA ទាំងអស់ អាចមានពន្លឺចែងចាំងរៀងៗខ្លួនដូចជាផ្កាយទាំងនេះ លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ នឹងបន្តរួម កម្លាំងគ្នាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពតទៅទៀត។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងអ្នកអាណាព្យាបាល ទាំងអស់ សម្រាប់ការយោគយល់ និងការផ្តល់កិច្ចសហការក្នុងអំឡុងពេលឆមាសទី ១ នេះ។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រពីលោកអ្នក នៅក្នុងឆមាសទី២ ជាបន្តទៀត។