សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្សដែលតែងតែគាំទ្រ និងសហការជាមួយសាលារហូតមកដល់ ពេលនេះ។
ជម្រាបសួរ មាតាបិតា និងអាណាព្យាបាលសិស្សអ្នកទាំងអស់គ្នា!! តើបានចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រកបដោយភាពសប្បាយរីករាយដែរឬទេ? ដូច្នេះសម្រាប់ឆ្នាំនេះដូចគ្នា សូមបន្តការសហការ និងគាំទ្រនូវគ្រប់សកម្មភាពរបស់សាលាផងដែរ។
កម្មវិធីបិទបញ្ចប់ឆមាសទី១ របស់ថ្នាក់អនុវិទ្យាល័យ
នៅថ្ងៃសុក្រ ទី3 ខែមេសាកន្លងទៅនេះ កម្មវិធីបិទបញ្ចប់ឆមាសទី1 ត្រូវបានប្រារព្ធឡើង សម្រាប់សិស្សានុសិស្សថ្នាក់អនុវិទ្យាល័យ។
បន្ទាប់ពីកិច្ចចាប់ផ្តើមកម្មវិធី តំណាងរបស់សិស្សានុសិស្សថ្នាក់ទី7 បានឡើងមកនិយាយអំពីអ្វីដែលធ្វើបានល្អកាលពីពាក់កណ្តាលឆ្នាំមុន ហើយក៏បានប្រាប់ពីគោលបំណងនៃការអភិវឌ្ឍរបស់ខ្លួនបន្តទៀតនៅឆមាសក្រោយ។
កម្មវិធីនេះត្រូវបានធ្វើឡើង ដើម្បីឆ្លុះបញ្ចាំងពីជីវិតសិក្សាក្នុងឆមាសទី1 (ការរៀនសូត្រ, ការរស់នៅ, ព្រឹត្តិការណ៍សាលា) ហើយធ្វើឱ្យសិស្សមានអារម្មណ៍ជោគជ័យចំពោះអ្វីដែលពួកគេសម្រេចបាន ព្រមទាំងបង្កើតកម្លាំងចិត្តក្នុងការកំណត់គោលដៅ សម្រាប់ឆមាសទី2។
សូមអរគុណចំពោះការចូលរួមកិច្ចសហការ និងការគាំទ្រដ៏កក់ក្តៅនូវគ្រប់សកម្មភាពសិក្សាទាំងអស់របស់សាលា។
សកម្មភាពរបស់បុគ្គលិកកំឡុងពេលវិស្សមកាលសិស្ស
ការបណ្តុះបណ្តាលរបស់បុគ្គលិករយៈពេល3ថ្ងៃ កំឡុងពេលវិស្សមកាលបុគ្គលិកអប់រំទាំងអស់បានត្រៀមរៀបចំសម្រាប់វគ្គសិក្សាថ្មីនៃឆមាសទី២។ យើងបាន សិក្សារៀនសូត្រអំពីទម្រង់ថ្មីនៃការអប់រំ សិក្សាអំពីវិធីសាស្រ្តបង្រៀនពីគ្នាទៅវិញទៅមក និងរបៀបរៀបចំមេរៀនតាមគម្រោងផ្សេងៗ។ នេះជាឱកាសមួយដើម្បីគិតឱ្យកាន់តែស៊ីជម្រៅអំពីការអប់រំ ដែលជំរុញជំនាញដែលមានសារៈសំខាន់សម្រាប់កុមារJI CLA ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងសង្គម។ ដោយប្រើអ្វីដែលបានសិក្សានៅ ក្នុងវគ្គបណ្តុះបណ្តាលនេះ បុគ្គលិករបស់ JICLA នឹងបន្តពង្រឹងជំនាញ និងបង្កើនសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគាត់បន្ថែម។ យើងខ្ញុំនឹង ផ្តល់ជូនកុមារនូវអ្វីដែលបានរៀននៅក្នុងវគ្គបណ្តុះបណ្តាល ហើយនឹងលើកកម្ពស់ការអប់រំតាមរយៈការសហការជាមួយសង្គម។
※ យើងខ្ញុំក៏បានរៀនអំពីភាពជាអ្នកដឹកនាំ ការអប់រំ និងអ្វីៗជាច្រើនទៀតផងដែរ!
កិច្ចណែនាំបុគ្គលិក
・អ្នកគ្រូ ម៉ាប់ ចិន្តា
នាងខ្ញុំឈ្មោះ ម៉ាប់ ចិន្តា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ក្នុងផ្នែកវិទ្យាសាស្រ្តជលផល នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។នាងខ្ញុំធ្លាប់បានបម្រើការងារជាគ្រូជំនួយផ្នែកភាសាអង់គ្លេស និងភាសាខ្មែរ ព្រមទាំងមានបទពិសោធន៍ក្នុងការងារផ្នែករដ្ឋបាលការិយាល័យផងដែរ។
នាងខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមការងារនៅសាលា ជេផេន អ៉ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី។ នាងខ្ញុំសង្ឃឹមថា នាងខ្ញុំនឹងអាចប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ និងរួមចំណែកឱ្យសាលា រីកចម្រើនកាន់តែល្អប្រសើរនាពេលអនាគត។