ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្សដែលតែងតែគាំទ្រ និងសហការជាមួយសាលារហូតមក ដល់ពេលនេះ។
ឥឡូវនេះរដូវនៅប្រទេសកម្ពុជាបានផ្លាស់ប្តូរទៅជារដូវវស្សាហើយ តាំងឆមាសទី២នេះបានចាប់ផ្តើមមកមាន រយៈពេល២ខែបានកន្លងផុតទៅហើយ។ នៅក្នុងអំឡុងពេលនេះកុមារចាប់ផ្តើមមានអារម្មណ៍ថាមិនស្រួល និងអស់កម្លាំង។ ថ្មីៗនេះក៏មានជម្ងឺ «ការចម្លង វីរុសហាន់តា ( Hantavirus)» ហាក់មានការរាតត្បាតច្រើន ក្នុងប្រទេសកម្ពុជា។ ផ្អែកតាមការណែនាំរបស់ក្រសួងសុខាភិបាលសេចក្តីជូន ដំណឹងក៏ត្រូវបានចេញផ្សព្វផ្សាយផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជម្ងឺ "វីរុសហាន់តា ( Hantavirus" នៅក្នុងសាលារៀន និងទូទាំងព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំស្នើសុំឱ្យបន្តការយកចិត្តទុកដាក់លើសុខភាពរបស់កូនៗនៅផ្ទះដោយលាងដៃ ខ្ពុរមាត់ រក្សាទម្លាប់ប្រចាំថ្ងៃ និងញ៉ាំអាហារឱ្យបានទៀងទាត់។
យើងខ្ញុំនឹងជួយគាំទ្រដល់សុខភាពល្អរបស់កុមារ និងការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនតាមរយៈការសហការគ្នារវាងគ្រួសារ និងសាលា។
សូមអរគុណ!!
សកម្មភាពបណ្តុះបណ្តាលរបស់បុគ្គលិក
ចាប់ពីវគ្គសិក្សាថ្មីនៃឆមាសទី២នេះ នៅរៀងរាល់ថ្ងៃពុធសប្តាហ៍ចុងក្រោយនៃខែនីមួយៗ ត្រូវបានកំណត់ជាថ្ងៃបណ្តុះបណ្តាលរបស់បុគ្គលិក។ នៅថ្ងៃនោះ សិស្សានុសិស្សនឹងត្រូវត្រឡប់ទៅផ្ទះ នៅម៉ោង ១២:០០ ថ្ងៃត្រង់ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួច។ ។ យើងខ្ញុំបាន សិក្សារៀនសូត្រ អំពីទម្រង់ថ្មីនៃការអប់រំ សិក្សាអំពីវិធីសាស្រ្តបង្រៀនឱ្យកាន់តែស៊ីជម្រៅអំពីការអប់រំ ដែលជំរុញជំនាញដែលមានសារៈសំខាន់សម្រាប់កុមារJICLA ដើម្បី ដើរតួនាទីយ៉ាងសកម្មក្នុងសង្គម។ ដោយប្រើអ្វីដែលបានសិក្សានៅ ក្នុងវគ្គបណ្តុះបណ្តាលនេះ បុគ្គលិករបស់ JICLA នឹងបន្តពង្រឹងជំនាញ និងបង្កើន សមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគាត់បន្ថែម។ យើងខ្ញុំនឹង ផ្តល់ជូនកុមារនូវអ្វីដែលបានរៀននៅក្នុងវគ្គបណ្តុះបណ្តាល ហើយនឹងលើកកម្ពស់ការអប់រំតាមរយៈ ការសហការជាមួយសង្គម។
នៅថ្ងៃទី២៨,ទី២៩ ខែឧសភា ភ្ញៀវក្រុមហ៊ុនសឹរ៉ារ៉ាបានអញ្ជើញមកសាលា ហើយក៏បានផ្តល់ជាវគ្គបណ្តុះបណ្តាលអំពីកម្មវិធីសឹរ៉ារ៉ាទៅកាន់លោកគ្រូ អ្នកគ្រូ ដើម្បីជាបទពិសោធន៍ និងវិធីសាស្រ្តបង្រៀនមុខវិជ្ជាគណិតវិទ្យា ដែលបានបញ្ចូលជាមួយកម្មវិធីសឹរ៉ារ៉ាឱ្យសិស្សានុសិស្សទទួលបាននូវការអប់រំបែប ឌីជីថល ហើយឱ្យការសិក្សាកាន់តែរីកចម្រើនបន្ថែមទៀត។
ស្ថានភាពសិស្សកម្រិត១
ឆមាសទី២ក៏បានចាប់ផ្តើមហើយ កុមារពិតជាមានសកម្មភាពរីករាយជាច្រើនដូចជា៖ ថ្នាក់ផ្កាឈូករ័ត្នបានចូលរួមរៀនចម្រុះថ្នាក់ជាមួយបងៗ អាជីសៃម៉៉ោងញុាំបាយ និង បានចូលរួមសកម្មភាពលេងជាមួយបងៗថ្នាក់ផ្កាសាគូរ៉ាម៉ោងកម្មវិធីពេលព្រឹក និង កម្មវិធីត្រឡប់ទៅផ្ទះ។ ថ្នាក់ផ្កាឈូករ័ត្ន បានរៀនតាមរយៈបងៗនូវចំណុចផ្សេងៗគ្នាយ៉ាងរីករាយ។ រីឯបងៗវិញបានរៀនធ្វើតួនាទីជាបងក្នុងការធ្វើជាគំរូរល្អ ការយកចិត្តទុកដាក់មើលថែ និង ការជួយបង្រៀនដល់ប្អូនៗ។
ស្ថានភាពសិស្សកម្រិត២
ឆមាសទី២ បានចាប់ផ្ដើមហើយ។ មើលទៅសិស្សទាំងអស់គ្នាហាក់ដូចជាបានឆ្លងកាត់ការឈប់សម្រាកដ៏រីករាយមួយ ព្រោះពួកគេបាននិយាយ រៀបរាប់ប្រាប់ពីអ្វីដែលពួកគេបានធ្វើអំឡុងពេលឈប់សម្រាកនោះ។ សង្ឃឹមថា នៅក្នុងឆមាសទី២នេះ ទាំងកូនៗ លោកគ្រូអ្នកគ្រូ មាតាបិតា និង អាណាព្យាបាលទាំងអស់នឹងមានសុខភាពល្អបរិបូរណ៍ហើយអាចចំណាយពេលជាមួយគ្នាប្រកបដោយភាពរីករាយ។
នៅក្នុងម៉ោងសិក្សាអប់រំកាយរបស់សិស្ស ថ្នាក់ទី១ ទី២ និងទី៣ សិស្សកំពុងធ្វើការប្រកួតប្រជែងជាមួយនឹងរបារលំនឹង (平均台) និងប្រអប់ លោតញែកជើង (跳び箱)។ សម្រាប់សិស្ស ថ្នាក់ទី១ ទោះបីជាទើបតែធ្លាប់លោតប្រអប់នេះជាលើកដំបូងក្តី ប៉ុន្តែពួកគេបានព្យាយាមលោតឱ្យបាន កាន់តែខ្ពស់ទៅៗ។ ចំណែកឯសិស្សថ្នាក់ទី២ និងទី៣ មិនត្រឹមតែធ្វើការលោតញែកជើង (開脚跳び) ប៉ុណ្ណោះទេ ពួកគេថែមទាំងបានហ្វឹកហាត់ការដាំដូងទៅមុខនៅលើប្រអប់ (台上前転) ទៀតផង។ ចំពោះសិស្សដែលមិនសូវពូកែខាងផ្នែកនេះ ក៏ចាប់ផ្ដើមធ្វើ បានបន្តិចម្ដងៗផងដែរ។ យើងអាចមើលដឹងពីទឹកចិត្តរបស់ពួកគេតាមរយៈ ការតាំងចិត្តថា៖ «ខ្ញុំចង់លោតឱ្យបានកម្ពស់ខ្ពស់ជាងនេះ!» ឬ «ខ្ញុំចង់ធ្វើវាឱ្យបាន!»។ យើងខ្ញុំគិតថាវាជារឿងដ៏ល្អមួយ ដែលទោះបីជាពួកគេធ្វើមិនទាន់បាន សម្រេច ក៏ពួកគេមិនបោះបង់ចោលដែរ។
លើសពីនេះទៅទៀត នៅថ្ងៃដែលមានម៉ោងអប់រំកាយ សិស្សស្ទើរតែទាំងអស់បានស្លៀកសម្លៀកបំពាក់កីឡាមកសាលារៀន។ នេះក៏ដោយសារតែ មានការរំលឹកដាស់តឿនពីសំណាក់អាណាព្យាបាលនៅតាមផ្ទះផងដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការនេះ ហើយ សង្ឃឹមថា នឹងបន្តទទួលបានការគាំទ្រនៅពេលក្រោយៗទៀត។
ស្ថានភាពសិស្សកម្រិត៣
ការបើកបវេសនកាលសម្រាប់ឆមាសទី២ ឃើញថាសិស្សានុសិស្សគ្រប់រូបមានទឹកមុខញញឹមពោលពេញទៅដោយកម្លាំងនិងថាមពលក្នុងការបន្ត ជំពូកថ្មីនៃការសិក្សារបស់ពួកគេ។លោកគ្រូអ្នកគ្រូបានសួរសុខទុក្ខទៅតាមថ្នាក់នីមួយៗអំពីអ្វីដែលកូនៗបានជួបប្រទះនិងណែនាំពីអ្វីដែលត្រូវប្រឹងប្រែងរូមគ្នានៅឆមាសទី២នេះ។
រយ:ពេលវិស្សមកាលត្រូវបានបញ្ចប់កូនៗបានប្រគល់នូវកិច្ចការទៅតាមមុខវិជ្ជានីមួយៗជូនលោកគ្រូអ្នកគ្រូ និងបង្ហាញពីកំណត់ត្រា ប្រចាំថ្ងៃអំឡុង ពេលឈប់សម្រាក។
ឆមាសថ្មីបានចាប់ផ្ដើម ការសម្អាតរបស់កូនៗក៏ចាប់ផ្ដើមសាជាថ្មី ពួកគេបានណែនាំអំពីគ្នាទៅវិញទៅមក និងកំណត់គោលដៅសម្អាត តាមក្រុម នីមួយៗដោយមានការសហការគ្នា។ គោលបំណងរបស់សាលា JICLA គឺបណ្តុះបណ្តាលសិស្សដែលអាចរៀបចំ និងសម្អាតបរិស្ថានជុំវិញ ខ្លួនបានផងដែរ។
ស្ថានភាពសិស្សកម្រិត៤
នៅក្នុងឆមាសថ្មីនេះ សិស្សានុសិស្សហាក់ដូចជាមានភាពចាស់ទុំជាងមុន ហើយម្នាក់ៗត្រឡប់មកវិញដោយស្នាមញញឹម និងមានសុខភាពល្អ។ សិស្សក៏បានដាក់កិច្ចការផ្ទះបានគ្រប់ៗគ្នា និង រក្សានូវវិន័យសាលាបានល្អ ទោះបីជាមានសិស្សមួយចំនួនមិនទាន់អាចបន្សាំខ្លួនក្នុងការតឺនុយឱ្យបាន ទៀងទាត់។
មួយវិញទៀត ក្នុងខែនេះដែរ សិស្សត្រូវបានបែងចែកជាក្រុមមាន ២ នាក់ (អ្នកខ្សោយចាប់ដៃគូជាមួយអ្នកពូកែជាង) ដើម្បីសហការគ្នា ប្រកួតប្រជែងគណិតវិទ្យានៅលើកម្មវិធី Wayground ដែលគ្រូបានរៀបចំជូន។ សិស្សដែលពូកែជាងព្យាយាមពន្យល់សមាជិកក្រុមដែលខ្សោយ ជាងខ្លួន ខណៈដែលក្រុមត្រូវឆ្លើយសំណួរនីមួយៗឱ្យបានមុនពេលកំណត់។ សង្កេតឃើញថាសិស្សទាំងអស់សហការគ្នាបានល្អបង្គួរ ជាហេតុធ្វើឱ្យ ក្រុមតែមួយប៉ុណ្ណោះបានពិន្ទុក្រោម ៥០។