សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្សដែលតែងតែគាំទ្ររាល់សកម្មភាព និងសហការជាមួយសាលា រហូតមកដល់ពេលនេះ។
នៅសល់ប្រហែលជាមួយខែទៀត ការសិក្សារយៈពេលមួយឆ្នាំនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ។ នៅក្នុងការប្រឡងចុង ក្រោយសម្រាប់ឆមាសទីពីររបស់សិស្សបឋមសិក្សា សង្ឃឹមថាពួកគេអាចឃើញលទ្ធផលនៃការសិក្សារបស់ពួកគេ ហើយនៅតែបន្តខិតខំ ប្រឹងប្រែងសិក្សារៀនសូត្រនូវអ្វីថ្មីៗ ដើម្បីឱ្យការសិក្សាកាន់តែរីកចម្រើននាពេលអនាគត។ លោកគ្រូអ្នកគ្រូនឹងបន្តប្រឹងប្រែងកំឡុងពេល ដែលនៅសល់ ចុងឆ្នាំសិក្សានេះទាំងក្នុងការសិក្សា និងសកម្មភាពប្រចាំថ្ងៃរបស់សិស្សានុសិស្ស។
សកម្មភាពសម្រាប់ខែសីហា
នៅថ្ងៃសុក្រ ទី៧ ខែសីហា ដោយមានកិច្ចសហការពីមជ្ឈមណ្ឌលសុខភាពចាក់អង្រែ បានរៀបចំការពិនិត្យសុខភាពទូទៅជូនដល់ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ គ្រូពេទ្យបានពិនិត្យសុខភាពជូនកុមារម្នាក់ៗយ៉ាងយកចិត្តទុកដាក់ និងបានផ្តល់អនុសាសន៍ល្អៗដើម្បី ថែរក្សាសុខភាពផងដែរ។ JICLA តែងតែយកចិត្តទុកដាក់ចំពោះការរីកចំរើនលូតលាស់ ភាពរីករាយ និងមានសុខភាពល្អរបស់ សិស្សានុសិស្ស ហើយយើងនឹងបន្តការគាំទ្រដើម្បីឱ្យសិស្សានុសិស្សអាចសិក្សារៀនសូត្រជាមួយមិត្តភក្តិដោយទំនុកចិត្ត និងសុវត្ថិភាព។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលសុខភាពចាក់អង្រែ សម្រាប់ការចូលរួមសហការជាសាលាយើងខ្ញុំ ។
កាលពីថ្ងៃសៅរ៍ ទី១៥ ខែសីហា ក្រុមរាំ «K-pop» នៃកម្មវិធីក្រោយម៉ោងសិក្សារបស់ JICLA បានចូលរួមក្នុងព្រឹត្តិការណ៍សម្តែងរាំ ដែលបានរៀបចំឡើងនៅផ្សារទំនើប Chip Mong MEGA Mall ២៧១។ ការចូលរួមនេះ គឺតាមរយៈការអញ្ជើញយ៉ាងកក់ក្តៅពី «DHPS Dance Academy» ដែលជាដៃគូផ្តល់ថ្នាក់បង្រៀនរាំ K-pop ដល់សាលារបស់យើងខ្ញុំ។
ទោះបីជាទើបតែហាត់រាំបានរយៈពេល ៣ ខែក៏ដោយ វាគឺជាព្រឹត្តិការណ៍ដ៏ធំដំបូងបង្អស់សម្រាប់កូនៗ។ កូនៗបាននិយាយថា៖ «រំភើបផង ហើយក៏ភ័យផងណាស់ដែរ...» ប៉ុន្តែបន្ទាប់ពីទទួលបានការរៀបចំ និងធ្វើម៉ូដសក់យ៉ាងស្រស់ស្អាត ព្រមទាំងទទួលបានការ លើកទឹកចិត្តពីគ្រូបង្វឹកមក កូនៗបានសម្ដែង និងរាំយ៉ាងអស្ចារ្យ ប្រកបដោយភាពជឿជាក់ និងទាក់ទាញបំផុត។ លើសពីនេះ អាណាព្យាបាល និងមិត្តភក្តិមកពី JICLA ជាច្រើនរូបក៏បានមកចូលរួមគាំទ្រយ៉ាងច្រើនកុះករ ដែលជាកម្លាំងចិត្ត ដ៏ធំធេងផងដែរ។ ស្នាមញញឹមដ៏ស្រស់ស្អាត រួមជាមួយក្បាច់រាំរបស់កូនៗពិតជាស្វាហាប់ណាស់។
សកម្មភាពរបស់ក្រុម JICLA K-pop នឹងនៅតែបន្តទៅមុខទៀត! សូមមកចូលរួមរាំជាមួយពួកយើងទាំងអស់គ្នា!!
កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ក្រុមបាល់ទាត់របស់ JICLA បានធ្វើការប្រកួតមិត្តភាពជាលើកដំបូង ដោយមានកិច្ចសហការពី ក្លឹបបាល់ទាត់ ARIGATO UNITED FUTSAL CLUB។។ សិស្សានុសិស្សជាច្រើន រូបបានចូលរួម និងបានប្រកួតរួមគ្នាយ៉ាង សកម្មក្នុងនាមជាក្រុម JICLA។ សិស្សានុសិស្សខិតខំរត់ដេញតាមបាល់នៅលើទីលានដ៏ធំល្វឹង ល្វើយ កាយវិការ ស្មារតីក្លាហានដ៏អស្ចារ្យ ក្នុងការចូលដណ្តើមបាល់ពីគូប្រកួត និងស្នាមញញឹមពោរពេញដោយភាពសប្បាយរីករាយនៅ ពេលមិត្តភក្តិទាត់បញ្ចូលទី។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកីឡាបាល់ទាត់ សិស្សានុសិស្សនឹងលូតលាស់យ៉ាងរឹងមាំទាំងរាងកាយ និងស្មារតី។ យើងខ្ញុំទាំងអស់គ្នាទន្ទឹងរង់ចាំមើលការប្រកួតជាបន្តបន្ទាប់ទៀត។
នៅថ្ងៃទី២៨ ខែសីហា សាលា JICLA បានរៀបចំកម្មវិធីពន្យល់ជូនមាតាបិតា និងអាណាព្យាបាលសិស្សថ្នាក់ផ្កាសាគូរ៉ា ដែលជា សិស្សត្រៀមនឹងឡើងថ្នាក់ទី១ថ្មី (កម្មវិធីណែនាំមុនចូលរៀន) និងកម្មវិធី «ការសិក្សាសាកល្បងនៅថ្នាក់ទី១ កម្រិតបឋមសិក្សា»។ ជាមួយគ្នានេះដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលាដៃគូសហការ Asari Japan International Kindergarten (AJIK) ដែលតែងតែផ្តល់កិច្ចសហការ និងការគាំទ្រកន្លងមក។
ក្នុងកម្មវិធីសិក្សាសាកល្បង សិស្សបានចូលរួមសកម្មភាពយ៉ាងសប្បាយរីករាយពោរពេញទៅដោយក្តីសង្ឃឹម និងភាពរំភើបរីករាយ ចំពោះជីវភាពថ្មីនៅកម្រិតបឋមសិក្សា។ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃ JICLA នឹងបន្តរួមគ្នាផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យសិស្សថ្នាក់ទី១ថ្មីទាំងអស់ អាចចាប់ផ្តើមជីវភាពសិក្សារបស់ខ្លួនបានប្រកបដោយភាពជឿជាក់ សុវត្ថិភាព និងស្នាមញញឹម។
យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍សិស្សថ្នាក់ទី១ថ្មីទាំងអស់ ដោយក្តីរីករាយ និងសូមស្វាគមន៍ការចូលរៀនរបស់កូនៗនៅថ្ងៃបើក បវេសនកាលឆ្នាំសិក្សាថ្មីខាងមុខនេះ!
ស្ថានភាពសិស្សកម្រិត២、កម្រិត៣
កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា គឺមានការប្រឡងឆមាសទី២ របស់សិស្សកម្រិតបឋមសិក្សា។ នៅមុនពេលប្រឡង សិស្សទាំងអស់គ្នាមានការខិតខំប្រងប្រែងរៀនសូត្រ ដោយពេលខ្លះនៅម៉ោងចេញលេងឃើញសិស្សមួយចំនួនបានអង្គុយសរសេរ និង អានសៀវភៅនៅក្នុងថ្នាក់ ហើយបានយកកិច្ចការដែលធ្លាប់ធ្វើរួចទៅសាកល្បងធ្វើម្ដងទៀតនៅឯផ្ទះបន្ថែម។ ម្យ៉ាងវិញទៀតអំឡុង ពេលប្រឡងសង្កេតឃើញថាសិស្សានុសិស្សបានបង្ហាញពីការផ្ចង់អារម្មណ៌ដោយយកចិត្តទុកដាក់ក្នុងការធ្វើវិញ្ញាសាយ៉ាងស្ងៀមស្ងាត់ និងមានសណ្តាប់ធ្នាប់។
លោកគ្រូអ្នកគ្រូទាំងអស់គ្នាសង្ឃឹមថាសិស្សទាំងអស់គ្នានឹង ទទួលបានលទ្ធផលល្អ ហើយបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ហើយលោកគ្រូអ្នកគ្រូនឹងនៅតែចាំគាំទ្រលើកទឹកចិត្តអ្នលទាំងអស់គ្នាជានិច្ច។
នៅព្រឹកថ្ងៃទី២៦ ខែសីហា សិស្សថ្នាក់ទី៥ និងទី៦ បានចូលរួមសកម្មភាព និងការរៀបចំការប្រគំតន្ត្រីផ្ទាល់បែបជប៉ុនដ៏ អស្ចារ្យពី Worldship Orchestra ដែលសហការជាមួយសាលាមត្តេយ្យអន្តរជាតិ Asari Japan International Kindergarten (AJIK) ក្នុងកម្មវិធី Wonderful Music នៅ មានជ័យ អាវឺន្យូ ។
ការទស្សនាតន្ត្រីដោយផ្ទាល់ធ្វើឱ្យសិស្សអាចបានឃើញ ប៉ះពាល់ និងសាកល្បងលេងឧបករណ៍ភ្លេងថ្មី ទំនើប្លែកៗជាច្រើន។ ម្យ៉ាងវិញទៀត សិស្សក៏ទទួលបានបទពិសោធន៍ល្អៗដ៏ទាក់ទាញ និងស៊ីជម្រៅពីតន្ត្រីដែលមិនអាចបំភ្លេចបានផងដែរ។
ស្ថានភាពសិស្សកម្រិត៤
នៅក្នុងថ្នាក់រៀន STEAM គម្រោងដាំបន្លែដោយចាប់ផ្តើមពីការដាំគ្រាប់ពូជនៅក្នុងចម្ការបានចាប់ផ្តើមហើយ។ កាលពីថ្ងៃមុន យើងបានទៅទិញគ្រាប់ពូជនៅក្រុងតាខ្មៅ។ ក្រុមនីមួយៗបានទិញគ្រាប់ពូជ ដោយសួរអ្នកលក់អំពីប្រភេទបន្លែដែលងាយស្រួលដាំតាម រដូវ ប្រភេទជី និងរបៀបដាំដុះជាដើម។ ចាប់ពីពេលនេះទៅ សិស្សនឹងចាប់ផ្តើមព្រួសដាំគ្រាប់ពូជ ហើយយើងរង់ចាំមើលការលូតលាស់ និងការប្រមូលផលបន្លែដោយក្តីរំភើបរីករាយ។